ព័ត៌មានអន្ដរជាតិ
រថយន្តដឹកអ្នកដំណើរវៀតណាម ធ្លាក់ចូលក្នុងរណ្តៅ ជម្រៅជាង២០ម៉ែត្រ
រថយន្តក្រុងដឹកអ្នកដំណើរជាង៣០នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ខេត្ត Kon Tum បានបាត់បង់ការគ្រប់គ្រង និងធ្លាក់ចូលទៅក្នុងជ្រោះជម្រៅប្រហែល២០ម៉ែត្រ បណ្ដាលឲ្យមនុស្ស១០នាក់រងរបួសធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយពីកាសែតវៀតណាម vnexpress នៅមុននេះបន្តិចប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានដដែលបានចេញរបាយការណ៍បញ្ចាក់ថា នៅយប់ថ្ងៃទី ០៣ ខែកុម្ភៈ វេលាម៉ោងប្រហែល១០និង៣០នាទី ប៉ូលិសចរាចរណ៍ស្ថានីយ៍ Ngoc Hoi (ក្រោមនាយកដ្ឋានប៉ូលិសចរាចរណ៍ខេត្ត Kon Tum) បាននិងកំពុងធ្វើការជាមួយស្រុក Dak Glei ខេត្ត Kon Tum ដើម្បីជួយសង្គ្រោះបន្ទាន់ និងដឹកជញ្ជូនអ្នកដំណើរយ៉ាងសកម្ម នៅពេលដែលរថយន្តក្រុងបានធ្លាក់ចូលទៅក្នុងរណ្ដៅភ្លាមៗ។

មនុស្សដែលឃើញហេតុការណ៍បានបញ្ចាក់ថា រថយន្តក្រុងដឹកអ្នកដំណើរពាក់ស្លាកលេខដាកឡាក់ ដឹកអ្នកដំណើរជាង៣០នាក់ បានធ្វើដំណើរលើផ្លូវជាតិលេខ១៤ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ឃុំ Kroong ស្រុក Dak Glei ខេត្ត Kon Tum ជាអកុសលអ្នកបើកបរបានបាត់បង់ការគ្រប់គ្រង ហើយរថយន្តបានធ្លាក់ចូលទៅក្នុងច្រាំងថ្មដែលមានជម្រៅប្រហែល ២០ ម៉ែត្រ។
គ្រោះថ្នាក់នេះបានបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនលើក ហើយធ្វើឲ្យអ្នកដំណើរជាច្រើននាក់នៅលើរថយន្តក្រុងរងរបួស និងបង្កឲ្យមានចលាចល។ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានស្រាវជ្រាវ យកជនរងគ្រោះទាំងអស់ចេញពីក្នុងរថយន្ត ហើយបាននាំទៅកាន់មណ្ឌលសុខភាពស្រុក Dak Glei ដើម្បីសង្គ្រោះបន្ទាន់។
យោងតាមសេចក្តីរាយការណ៍ដំបូងពីសមត្ថកិច្ចបញ្ចាក់ថា អ្នកដំណើរមួយចំនួនបានរងរបួសធ្ងន់ស្រាលតាមស្ថានភាពជាក់ស្ដែង ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថាមានមនុស្សស្លាប់នោះទេ។ ចំពោះបច្ចុប្បន្នមូលហេតុនៃឧបទ្ទវហេតុនេះ កំពុងត្រូវបានស៊ើបអង្កេតបន្ថែមទៀតផងដែរ។
យ៉ាងណាមិញ យោងតាមរបាយការណ៍ចេញផ្សាយនៅវៀតណាមបានលម្អិតថា ផ្លូវហាយវេលេខ ១៤ មានប្រវែង ៩៨០គីឡូម៉ែត្រ ចំណុចចាប់ផ្តើមគឺនៅស្ពាន Dakrong ខេត្ត Quang Tri ចំណុចបញ្ចប់គឺនៅផ្លូវជាតិលេខ ១៣ ក្នុងទីក្រុង Chon Thanh ខេត្ត Binh Phuoc។ នេះជាខ្សែតភ្ជាប់ខេត្តខ្ពង់រាបកណ្តាល ជាមួយនឹងតំបន់ភាគខាងជើងនិងភាគអាគ្នេយ៍ ផ្លូវដែលរថយន្តក្រុងធ្លាក់មានខ្យល់បក់ខ្លាំង ជាផ្លូវគ្រោះថ្នាក់ និងមានភ្នំចោតជាច្រើន៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងស្រីមានសម្រស់ស្អាតបំផុតនៅចិន តាមពិតទទួលរងជំងឺដ៏កម្រមួយពិបាកព្យាបាលបំផុត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន