ព័ត៌មានអន្ដរជាតិ
ក្មេងស្រីមានសម្រស់ស្អាតបំផុតនៅចិន តាមពិតទទួលរងជំងឺដ៏កម្រមួយពិបាកព្យាបាលបំផុត
មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮនូវរឿងរ៉ាវរបស់ Lan Nini ដែលជាក្មេងស្រីមានមុខមាត់ស្រស់ស្អាត។ ប៉ុន្តែផ្ទុយទៅវិញ នាងតូចកំពុងតែទទួលរងនូវជំងឺចម្លែកមួយ ហើយមានតែប៉ុន្មានករណីប៉ុណ្ណោះក្នុងពិភពលោក។ នាងត្រូវបានគេដាក់ឈ្មោះថា Angel on Earth បន្ទាប់ពីគ្រួសារសម្រេចចិត្តបង្ហោះឃ្លិបដែលចងក្រងឯកសារអំពីការអភិវឌ្ឍន៍របស់កូនស្រីពួកគេ រហូតធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការអាណិតអាសូរនាងយ៉ាងខ្លាំង។

យោងតាមប្រភព inf.news បានចុះផ្សាយពីកុមារីវ័យ៧ឆ្នាំ ខណៈនាងតូចទទួលការចាប់អារម្មណ៍នៅលើបណ្តាញសង្គមម្តងទៀត ពេលត្រឡប់ទៅស្រុកកំណើតដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំចិនជាមួយក្រុមគ្រួសារ។ រូបរាងរបស់នាងមានភ្នែកធំមូលដូចតុក្កតា បបូរមាត់ក្រហមដូចក្រែមលាបមាត់ សក់វែងខ្មៅ ស្បែកសរលោង សម្រស់របស់នាងគឺដូចជាតួអង្គដែលចេញពីរឿងព្រេងនិទានចិន។
ទោះយ៉ាងណាក៏ដោយ ក្រៅពីទេវតាផ្តល់ភាពស្រស់ស្អាតដល់នាង គ្រូពេទ្យបានបញ្ចាក់ថា នាងក៏បានកើតមកជាមួយនឹងជំងឺដ៏កម្រមួយ។ ទោះបីជារាងកាយលូតលាស់ជារៀងរាល់ថ្ងៃជាមួយនឹងអាយុកាន់តែច្រើន ប៉ុន្តែការចងចាំ និងការអភិវឌ្ឍរបស់នាងមិនបានធ្វើតាមនោះទេ។ ដោយសារជំងឺហ្សែន នៅពេលដែលហ្សែនរបស់ម៉ាក់ និងប៉ាមិនស៊ីគ្នា។ ជាលទ្ធផលកុមារដែលកើតមកនឹងមាន ការចុះខ្សោយនៃខួរក្បាល ដែលជាជំងឺសរសៃប្រសាទតាំងពីកំណើត។

ជាមួយគ្នានេះដែរ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិសម្ដែងការអាណិតដល់នាងតូចជាខ្លាំងថ្វីបើនាងមានសម្រស់ស្អាតខ្លាំងក៏ពិតមែន។ ប៉ុន្តែនាងជាក្មេងអភ័ពខ្លាំង អ្នកខ្លះបានយល់ឃើញថា នេះជារោគសញ្ញាទេវតា នៅពេលដែលនាងមានភាពស្រស់ស្អាតលើសពីមនុស្សសាមញ្ញ និងរីករាយពេញមួយថ្ងៃ ប៉ុន្តែការអភិវឌ្ឍគំនិតនិងអាកប្បកិរិយាគឺយឺត។ នេះប៉ះពាល់ដល់ដំណើរការអភិវឌ្ឍធម្មតា ធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភថា នាងអាចនឹងក្លាយជាគោលដៅងាយស្រួលសម្រាប់មនុស្សអាក្រក់ក្នុងសង្គម។
លើសពីនេះថែមទៀតមហាជនបញ្ចេញមតិ ដោយបានគិតដល់ថ្ងៃខាងមុខថាប្រសិនបើឪពុកម្តាយ និងជីដូនជីតារបស់អ្នកបានទទួលមរណៈភាព តើអ្នកណានឹងមើលថែក្មេងនៅពេលនោះ? ពលេនះសូម្បីតែការបរិភោគអាហារនាងមិនទាំងអាចធ្វើដោយខ្លួនឯងផង បើគ្មានគ្រួសារតើជីវិតនាងតូចនឹងទៅជាយ៉ាងណា?
យ៉ាងណាមិញ វេជ្ជបណ្ឌិតដែលព្យាបាលក្មេងស្រីមានសម្រស់ស្អាតដាច់គេរូបនេះក៏បាននិយាយផងដែរថា ដរាបណា Lan Ni Ni អាចមានការឆ្លើយតបដោយខ្លួនឯងចំពោះការរំញោចខាងក្រៅ ស្ថានភាពរបស់នាងអាចពន្យាពេលបានហើយនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់នាង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្សែជីវិត Dan Lok ពីយុវជនមិនចេះអង់គ្លេស បរាជ័យរាប់ភ្លេច ក្លាយជាអ្នកមានលើទឹកដី កាណាដា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


