ព័ត៌មានអន្ដរជាតិ
ចិន រុស្ស៊ី អ៊ីរ៉ង់ ប្រកាសធ្វើសមយុទ្ធរួមគ្នា បង្ហាញសាច់ដុំ ចំពេលស្ថានការណ៍តំបន់ កាន់តែតានតឹង
ស្របពេលដែលស្ថានការណ៍កាន់តែតានតឹង មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ គឺឧត្តមនាវីឯក Shahram Irani បានប្រកាសថា អ៊ីរ៉ង់ ចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាក្នុងឈូងសមុទ្រអូម៉ង់ មុនដំណាច់ខែមីនា។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីគាត់ ដែលនិយាយថា “យើងក៏អញ្ជើញប្រទេសផ្សេងទៀតឲ្យចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករវាងភាគីទាំងបីនេះផងដែរ”។
យោងតាមលោក Irani, សមយុទ្ធនេះមានគោលបំណងធានាសន្តិសុខក្នុងតំបន់ និងត្រូវបានធ្វើឡើងដើម្បីផលប្រយោជន៍រួមរបស់ភាគីចូលរួម។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានច្បាស់អំពីកម្លាំងទ័ពនិងទំហំសព្វាវុធ ដែលចូលរួមក្នុងសមយុទ្ធនេះទេ។

សមយុទ្ធនេះធ្វើឡើង ចំពេលដែលស្ថានការណ៍កាន់តែវឹកវរ ហើយតំបន់មជ្ឈិមបូព៌ា កំពុងញាំញីដោយជម្លោះ ជាពិសេសសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស, ការវាយប្រហារសងសឹករបស់អាមេរិកនៅអ៊ីរ៉ាក់និងស៊ីរី និងការវាយប្រហាររបស់ក្រុមហ៊ូធីលើកប៉ាល់ពាណិជ្ជកម្ម ក្នុងសមុទ្រក្រហម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កងទ័ពជើងទឹកអ៊ីរ៉ង់ បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងដែនទឹកអន្តរជាតិ ដើម្បីការពារផ្លូវទឹកក៏ដូចជាផ្តល់សុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជករ និងនាវាដឹកប្រេង ខណៈមន្ត្រីយោធាប្រទេសនេះនិយាយថា កងទ័ពជើងទឹករបស់ខ្លួន កំពុងប្រុងជើងការខ្ពស់ ដើម្បីការពារប្រទេសប្រឆាំងនឹងការគំរាមកំហែង ឬសកម្មភាពឈ្លានពានណាមួយ ហើយការពង្រឹងវត្តមានកងនាវាចម្បាំងនៅសមុទ្រ គឺបង្ហាញពីថាមពលនិងកម្លាំងរបស់អ៊ីរ៉ង់។

កាលពីថ្ងៃទី១៦-១៧ខែមីនាឆ្នាំមុន រុស្ស៊ី ចិន និងអ៊ីរ៉ង់ ក៏បានធ្វើសមយុទ្ធត្រីភាគី ដែលមានឈ្មោះថា ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ២០២៣ នៅសមុទ្រអារ៉ាប់ ក្បែរកំពង់ផែ Chabahar របស់អ៊ីរ៉ង់ផងដែរ។
កងនាវាចរភាគខាងជើងរបស់រុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកចូលរួមសមយុទ្ធនោះ បានអនុវត្តបេសកកម្មជាច្រើន ដូចជាការប្រយុទ្ធរួមគ្នា ការបាញ់កាំភ្លើងធំដាក់គោលដៅកងទ័ពជើងទឹក វាយប្រហារគោលដៅលើអាកាស ការបណ្តុះបណ្តាលពីរបៀបរំដោះកប៉ាល់ដែលមានចំណាប់ខ្មាំង និងជួយកប៉ាល់ដែលរងគ្រោះក្នុងសមុទ្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅកៀកព្រំដែន កូរ៉េខាងជើង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន