Connect with us

ចរាចរណ៍

៨ថ្ងៃ មានអ្នកស្លាប់២៩នាក់ របួស៧៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍៥៨ករណី

បានផុស

នៅ

រយៈពេល៨ថ្ងៃចុងក្រោយ រាប់ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៨ករណីនៅទូទាំងប្រទេស បណ្ដាលឱ្យមនុស្សស្លាប់ចំនួន២៩នាក់ និងរបួសចំនួន៧៣នាក់។ នេះបើតាមការឱ្យដឹងពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុខៈ បញ្ជាក់ថា រាជធានីភ្នំពេញមានអ្នកស្លាប់ច្រើនជាងគេ គឺ៥នាក់។ ខេត្តក្រចេះ កំពង់ចាម និង ស្វាយរៀង ស្លាប់ចំនួន៣នាក់។ ខេត្តកំពង់ធំ ព្រៃវែង និង បន្ទាយមានជ័យ ស្លាប់ចំនួន២នាក់។ ក្រៅពីនេះ ខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះវិហារ តាកែវ ព្រះសីហនុ កណ្ដាល ស្ទឹងត្រែង និងកំពង់ឆ្នាំង ស្លាប់ចំនួន១នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា បើគិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ក្នុងសប្ដាហ៍ចុងក្រោយនេះ បានបណ្ដាល់ឱ្យមានអ្នកស្លាប់ចំនួន៤នាក់។ ទោះបីជាយ៉ាងណា លោក ទូច សុខៈ  អះអាងថា ចាប់តាំងពីមានការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលមក សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍ និងករណីបណ្ដាលឱ្យស្លាប់ បានថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសនៅរាជធានីភ្នំពេញ។

លោកលើកឡើងថា បញ្ហាចរាចរណ៍ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូច្នេះ សមត្ថកិច្ចជំនាញ នឹងបន្តអនុវត្តការបញ្ជាដឹកនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត លើការពង្រឹងការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុល ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ការអប់រំផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌ក្នុងការបើកបរជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម