ព័ត៌មានអន្ដរជាតិ
ផ្ទុះរោងចក្រកាំជ្រួចនៅ ឥណ្ឌា ស្លាប់ និងរបួសជិត ៩០ នាក់
យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និង ៨០ នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រកាំជ្រួចមួយកន្លែងក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី០៦ ខែកុម្ភៈ ។

យោងតាមមន្ត្រីប៉ូលិសស្រុក Rajeshwari Mahobia បានប្រាប់ AFP ថា ការផ្ទុះនេះកើតឡើងនៅរោងចក្រក្នុងទីក្រុង Harda ក្នុងរដ្ឋ Madhya Pradesh ហើយមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ៨ នាក់ និងប្រហែល ៨០ នាក់រងរបួស ខណៈចំនួនអ្នកស្លាប់អាចនឹងកើនឡើងលើសនេះ ។
ទន្ទឹមនោះ រថយន្តសង្គ្រោះរាប់សិបគ្រឿង និងឧទ្ធម្ភាគចក្រកងទ័ពត្រូវបានបញ្ជូនទៅដើម្បីជម្លៀសអ្នករបួស ។ តែទោះបីជាមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និងបុគ្គលិកសង្គ្រោះជាច្រើននាក់នៅនឹងកន្លែងក៏ដោយ ក៏ភ្លើងនៅតែពិបាកគ្រប់គ្រង ។ ជាធម្មតាមានមនុស្សប្រមាណ ២០០ ទៅ ៣០០ នាក់ធ្វើការនៅក្នុងរោងចក្រនោះ ប៉ុន្តែគេមិនដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់នៅក្នុងរោងចក្រ នៅពេលផ្ទុះនោះទេ ។

យ៉ាងហោចណាស់អគារចំនួន ១០ ដែលនៅជិតនោះបានរងការខូចខាត ដោយសារតែការផ្ទុះនេះ ខណៈមូលហេតុនៃការផ្ទុះគេមិនដឹងច្បាស់នៅឡើយទេ ប៉ុន្តែគួរបញ្ជាក់ថា រោងចក្រកាំជ្រួចជាច្រើននៅឥណ្ឌាមិនបានប្រកាន់ខ្ជាប់នូវតម្រូវការសុវត្ថិភាព ហើយបើកដំណើរការដោយគ្មានការអនុញ្ញាតជាដើម ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


