ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានអ៊ីស្រាអែល ថា បើវាយលុកភាគខាងត្បូងហ្គាហ្សា នឹងក្លាយជា “គ្រោះមហន្តរាយ”
សហរដ្ឋអាមេរិកបានព្រមានអ៊ីស្រាអែលថា ការបើកប្រតិបត្តិការវាយលុក ចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ ហ្គាហ្សា ទាំងដែលគ្មានផែនការត្រឹមត្រូវនឹងក្លាយជា “គ្រោះមហន្តរាយ” ហើយខ្លួននឹងមិនគាំទ្រផែនការសម្រាប់ប្រតិបត្តិការសំខាន់ណាមួយឡើយ ព្រោះនៅទីនោះ មានជនភៀសខ្លួនច្រើនណាស់។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី៩ខែកុម្ភៈ។

ការអត្ថាធិប្បាយនេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែល ប្រាប់ឲ្យកងទ័ពត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការវាយសម្រុកចូលទីក្រុង Rafah ត្បិតនៅទីនោះ មានប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលភៀសខ្លួនទៅ ដើម្បីគេចពីការប្រយុទ្ធគ្នាក៏ដោយ។
តាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby, “យោធាអ៊ីស្រាអែលមានកាតព្វកិច្ចពិសេស ពេលពួកគេធ្វើប្រតិបត្តិការនៅទីនោះឬកន្លែងផ្សេង ត្រូវបញ្ជាក់ឲ្យច្បាស់ថា ពួកគេអាចការពារជីវិតជនស៊ីវិលស្លូតត្រង់បាន។ ប្រតិបត្តិការយោធានាពេលនេះ នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់អ្នកទាំងនោះ ហើយវាមិនមែនជាអ្វីដែលពួកយើងគាំទ្រនោះទេ”។

រីឯ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel ក៏គាំទ្រការលើកឡើងរបស់លោក Kirby ដែរ ដោយនិយាយថា “យើងនឹងមិនគាំទ្រដល់ការប្រព្រឹត្តបែបនេះទាំងដែលគ្មានផែនការច្បាស់លាស់និងគួរឲ្យជឿជាក់នោះទេ ព្រោះថា វាប៉ះពាល់ដល់មនុស្សជាងមួយលាននាក់ ដែលកំពុងស្ថិតនៅទីនោះ”។
ជាការពិត មិនងាយទេដែលអាមេរិក និយាយច្បាស់ៗអំពីដំណាក់កាលខាងមុខនៃការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ប៉ុន្តែនេះត្រូវបានគេមើលឃើញថា ជាការព្រមានខ្លាំងៗតែម្តង។

មួយឆ្នាំៗ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយផ្នែកយោធាដល់អ៊ីស្រាអែល ក្នុងទំហំទឹកប្រាក់ប្រហែល៣.៨ពាន់លានដុល្លារ ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាអ្នកទទួលជំនួយធំបំផុតមួយរបស់អាមេរិក។
សូមជម្រាបថា សង្គ្រាមថ្មីនៅប៉ាឡេស្ទីន បានផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាស បើកការវាយប្រហារលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្សប្រហែល ១៣០០ នាក់។
ជាការសងសឹក អ៊ីស្រាអែល បានវាយសន្ធាប់តំបន់ហ្គាហ្សា ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២៧៨០០ នាក់ខណៈយ៉ាងតិច ៦៧០០០នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Netanyahu ច្រានចោលលក្ខខណ្ឌបទឈប់បាញ់ ៣ដំណាក់កាល របស់ក្រុម ហាម៉ាស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


