ព័ត៌មានអន្ដរជាតិ
លោក Netanyahu ច្រានចោលលក្ខខណ្ឌបទឈប់បាញ់ ៣ដំណាក់កាល របស់ក្រុម ហាម៉ាស
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៨ខែកុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានច្រានចោលលក្ខខណ្ឌបទឈប់បាញ់ ដែលក្រុមហាម៉ាសស្នើឡើង ដោយនិយាយថា ប៉ុន្មានខែទៀត អ៊ីស្រាអែល នឹងយកបានជ័យជម្នះទាំងស្រុងហើយ នៅក្នុងតំបន់ហ្គាហ្សា។

ក្រោយក្រុមហាម៉ាស ដាក់ចេញលក្ខខណ្ឌជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងសំណើបទឈប់បាញ់ដែលគាំទ្រដោយអ៊ីស្រាអែល លោក Netanyahu និយាយថា ការចរចាជាមួយក្រុមនេះ ទៅមុខមិនរួចទេ ហើយចាត់ទុកលក្ខខណ្ឌរបស់ពួកគេថា “ចម្លែក”។
ដំបូងឡើយគេសង្ឃឹមថា អ៊ីស្រាអែល នឹងផ្តល់ភាពវិជ្ជមានចំពោះសំណើនេះ ប៉ុន្តែឥឡូវគេមើលឃើញថា ការឆ្លើយតបនេះគឺជាការស្តីបន្ទោសចំៗ ហើយមន្ត្រីអ៊ីស្រាអែលយល់ឃើញយ៉ាងច្បាស់ថា កិច្ចខិតខំរបស់ហាម៉ាស ដើម្បីបញ្ចប់សង្រ្គាមផ្អែកលើលក្ខខណ្ឌរបស់ខ្លួន គឺមិនអាចទទួលយកបានទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Sami Abu Zuhri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការលើកឡើងរបស់លោក Netanyahu គឺបង្ហាញថា គាត់មានបំណងបន្តជម្លោះនៅក្នុងតំបន់។

តាមសេចក្តីព្រាងនៃឯកសាររបស់ក្រុមហាម៉ាស ដែលឃើញដោយ Reuters បានបង្ហាញលម្អិតអំពីលក្ខខណ្ឌទាំងនេះមានដូចជា៖
• ដំណាក់កាលទី១៖ ត្រូវផ្អាកការប្រយុទ្ធគ្នារយៈពេល៤៥ថ្ងៃ ដោយក្នុងអំឡុងពេលនោះ ចំណាប់ខ្មាំងជាស្ត្រីជនជាតិអ៊ីស្រាអែលទាំងអស់ ហើយបុរសអាយុក្រោម១៩ឆ្នាំ មនុស្សចាស់ជរា ក៏ដូចជាអ្នកជំងឺ ត្រូវដោះដូរជាមួយស្ត្រីនិងកុមារប៉ាឡេស្ទីន ដែលជាប់ឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។ ម្យ៉ាងទៀត កងកម្លាំងអ៊ីស្រាអែល ត្រូវដកខ្លួនចេញពីតំបន់ដែលមានប្រជាជនរស់នៅច្រើនក្នុងតំបន់ហ្គាហ្សា ហើយចាប់ផ្តើមកសាងមន្ទីរពេទ្យនិងជំរំជនភៀសខ្លួនឡើងវិញ។
• ដំណាក់កាលទី២៖ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ នឹងត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន ហើយកងកម្លាំងអ៊ីស្រាអែល ត្រូវចាកចេញពីតំបនហ្គាហ្សាទាំងអស់។
• ដំណាក់កាលទីបី៖ ភាគីទាំងពីរ នឹងដោះដូរសាកសពគ្នា។

លើសពីនេះ កិច្ចព្រមព្រៀងដែលបានស្នើឡើង ក៏ទាមទារឲ្យមានការផ្តល់ស្បៀងអាហារ និងជំនួយផ្សេងទៀតចូលដល់តំបន់ហ្គាហ្សា កាន់តែច្រើនផងដែរ។
សូមបញ្ជាក់ជាថ្មី ក្រុមហាម៉ាស បានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើល លើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ដោយសម្លាប់មនុស្សប្រហែល១៣០០នាក់។
ជាការសងសឹក អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន វិញជាង ២៧៧០០ នាក់ និងយ៉ាងតិច ៦៥០០០ នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កាតា ថា ក្រុមហាម៉ាស ឆ្លើយតបវិជ្ជមានចំពោះសំណើបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


