ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០២៣ ក្រសួងការងារ ចុះបញ្ជីអង្គការវិជ្ជាជីវៈកើនឡើងជាង ៦ ពាន់ នៅទូទាំងប្រទេស
គិតត្រឹមឆ្នាំ ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈកើនឡើងដល់ជាង ៦២០០ នៅទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់ និងការពារសិទ្ធិសេរីភាពដល់កម្មករ-និយោជិត នៅតាមរោងចក្រសហគ្រាសនានាកាន់តែប្រសើរ។

យោងតាមរបាយការណ៍របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអាននៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ បានឱ្យដឹងថា សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ និងបើកទូលាយអនុលោមតាមច្បាប់ ស្ដីពីសហជីព និងបទដ្ឋានការងារអន្តរជាតិ ជាពិសេស អនុលោមតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដោយបានចុះបញ្ជីកាអង្គការ វិជ្ជាជីវៈថ្មី សរុបចំនួន ២៥៩ ក្នុងនោះ សហភាពសហជីព ចំនួន ២, សហព័ន្ធសហជីព ចំនួន ១៣ និងសហជីពមូលដ្ឋាន ចំនួន ២៤៤ ដែលធ្វើអង្គការវិជ្ជាជីវៈបានកើន ឡើងពី ៦ ០១៤ នៅឆ្នាំ ២០២២ មកដល់ ៦ ២៧២ នៅឆ្នាំ ២០២៣ ក្នុងនោះសហភាព សហជីពមានចំនួន ៤២ សហព័ន្ធសហជីព មានចំនួន ២៨០, សហជីពមូលដ្ឋានមាន ចំនួន ៥ ៩៣៨ និងសមាគមនិយោជកមានចំនួន ១២។

ការចុះបញ្ជីទទួលស្គាល់សហជីពកើនឡើងនេះបានធ្វើឱ្យចំនួនវិវាទការងាររួម និងកូដកម្ម-បាតុកម្ម ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលបណ្តាលមកពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្ដីពីសហជីព និងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារកាន់តែល្អប្រសើរ។

បើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតមកត្រឹមឆ្នាំ ២០២៣ នេះ កម្ពុជា បានធ្វើបច្ចុប្បន្នភាពរោងចក្រ សហគ្រាស កើនដល់ ចំនួន ៤០ ៩៧៥ សហគ្រាស និងមានកម្មករ-និយោជិត សរុបចំនួន ១ ៧១៥ ០២៩ នាក់ ក្នុងនោះស្រី ១ ០៣៩ ៦៩៩ នាក់។

លោក កត្តា អ៊ន បានបន្តថា ក្នុងចំណោមរោងចក្រ សហគ្រាស សរុបជាង ៤ ម៉ឺន ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួន ១ ៤៩៩ សហគ្រាស កើនឡើង ១៣៤៧% បើធៀបនឹងឆ្នាំ ២០២២ ស្មើនឹង ៣,៦៦% បើធៀបនឹងរោងចក្រ សហគ្រាសសរុប និងកម្មករ-និយោជិត ចំនួន ៨៨៦ ៣៥៥ នាក់ ស្រី ៦៧៣ ៧៣៦ នាក់ ស្មើនឹង ៥១,៦៨% បើធៀបនឹងកម្មករ-និយោជិត សរុប។

លោកបានបន្តទៀតថា ចំណែករោងចក្រសហគ្រាសវិស័យក្រៅពីកាត់ដេរ មានចំនួន ៣៩ ៤៧៦ សហគ្រាស កើនឡើង ១៥៤,៥៧% បើធៀបនឹងឆ្នាំ ២០២២ ស្មើនឹង ៩៦,៣៤% បើធៀបនឹងរោងចក្រ សហគ្រាសសរុប និងកម្មករ-និយោជិត ចំនួន ៨២៨ ៦៧៤ នាក់ ស្រី ៣៦៥ ៩៦៣ នាក់ ស្មើនឹង ៤៨,៣២% បើធៀបនឹងកម្មករ-និយោជិត សរុប៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


