Connect with us

ព័ត៌មានជាតិ

សួនបៃតងអង្គរ ដែលគេធ្លាប់ស្គាល់ថាជាភូមិវប្បធម៌ បានបើកដំណើរការឡើងវិញហើយ

បានផុស

នៅ

សួនបៃតងអង្គរ ដែលពីមុនដាក់ឈ្មោះថា ភូមិវប្បធម៌ បានបើកដំណើរការឱ្យភ្ញៀវចូលទស្សនាកម្សាន្តឡើងវិញហើយ។ នេះបើតាមលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ សួនបៃតងអង្គរ នេះ មានទីតាំងនៅក្នុងភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋបាលខេត្តសៀមរាប បានបញ្ចាក់ នៅឆ្នាំ២០២៣កន្លងមក សួនបៃតងអង្គរនេះ ក៏បានបើកឲ្យភ្ញៀវចូលទស្សនាដែរ  តែមិនបានបើកឲ្យមានការរាំច្រៀងនោះទេ គឺគ្រាន់តែឲ្យពួកគាត់ចូលទស្សនាមើលសួនផ្កា និងថតរូបអនុស្សាវរីយខ្លះៗតែប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលនេះ ត្រូវបានបើកឲ្យចូលទស្សនាដូចដើម ព្រមទាំងមានល្បែងល្បាំគ្រប់ប្រភេទ។ ដូច្នេះហើយ លោកបានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដូចដើមវិញ។

ជាមួយនឹងការបើកឱ្យដំណើរការឡើងវិញនេះ សួនបៃតងអង្គរ ក៏មាននូវការសម្តែងនូវផ្ទាំងទស្សនីយភាពសិល្បៈនានា ការសម្តែងសាច់រឿងផ្សេងៗ ដូចជា ការរៀបចំមង្គលការតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។ និយាយជារួមទៅ សួនបៃតងអង្គរនេះ គឺបង្ហាញនូវសោភណ្ឌភាព និងទស្សនីយភាពផ្សេងៗ ដូចកាលនៅមានឈ្មោះជាភូមិវប្បធម៌ដែរ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម