សន្តិសុខសង្គម
Update៖ ឆេះឃ្លាំងស្តុកអេតចាយនៅព្រះសីហនុ សមត្ថកិច្ចបាញ់ទឹកពន្លត់ជិត៥០ឡាន
ករណីអគ្គិភ័យកាលពីម៉ោង៧យប់ថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនេះ យោងតាមព័ត៌មានបឋមដំបូងថាឆេះរោងចក្រក្បែររោងចក្រផលិតបារីមួយកន្លែងនោះ តាមពិតវាជាករណីភ្លើងឆេះឃ្លាំងស្តុកអេតចាយ។ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិយភ័យនេះបានកើតឡើងនៅម៉ោង១៩និង០០នាទី ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅក្នុងឃ្លាំងស្តុកអេតចាយ(ស្តុបជ័រ ដបទឹកសុទ្ធ)មួយកន្លែងនៅស្របផ្លូវជាតិលេខ៤ជិតបុរី VIP ស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ម្ចាស់ឃ្លាំងឈ្មោះ ឡេ មុីងកាញ់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញលក់អេតចាយ។ សំណង់ឃ្លាំងឆេះនេះសាងសង់ពីដែកទំហំទទឹង២០ម៉ែត្រ×បណ្ដោយ ២០ម៉ែត្រ ខូចខាតសម្ភារ:ដូចជាគំនរជ័រដបទឹកសុទ្ធគ្រីបប្រហែល៥០%។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ។

ក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមកពីអង្គភាពរដ្ឋ និងឯកជនចំនួន១៣គ្រឿង និងបាញ់ទឹកអស់៤៨។ បើតាមសមត្ថកិច្ចករណីខាងលើមិនបណ្ដាលអោយមានមនុស្សរងរបួស និងស្លាប់ទេ។ អគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយនេះសមត្ថកិច្ចបានបាញ់ទឹកពន្លត់បានទាំងស្រុងនៅវេលាម៉ោង១២និង០០ នាទីថ្ងៃ ខែ ឆ្នាំដដែល៕
អត្ថបទ៖ ស៊ុយ ចាន់ធា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


