Connect with us

ព័ត៌មានអន្ដរជាតិ

រលកកម្តៅ ចាប់ផ្តើមវាយប្រហារភាគខាងត្បូងប្រទេស វៀតណាម 

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express, ពេញមួយសប្តាហ៍កន្លងទៅ ភាគខាងត្បូងប្រទេសវៀតណាម បានរងការវាយប្រហារដោយរលកកម្តៅដ៏ខ្លាំង ហើយកម្តៅនឹងបន្តប៉ុន្មានថ្ងៃទៀត។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលជាតិព្យាករអាកាសធាតុវៀតណាម បានចេញសេចក្តីជូនដំណឹងសម្រាប់សីតុណ្ហភាពហក់ឡើងខ្លាំងចាប់ពី ៣២ដល់៣៧អង្សារសេកាលពីថ្ងៃអាទិត្យ។

ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ តំបន់ខ្លះបានជួបប្រទះសីតុណ្ហភាពលើស៣៧អង្សាសេទៅទៀត ដូចជានៅទីក្រុង Bien Hoa នៃខេត្ត Dong Nai ភាគអាគ្នេយ៍ប្រទេស ជាដើម។ ចំណែកនៅទីក្រុងហូជីមិញ សីតុណ្ហភាពខ្ពស់បំផុតនៅថ្ងៃដដែលនោះ គឺបានឈានដល់ ៣៦អង្សាសេ។

(រូបថត៖ Tuoi Tre)

ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលខាងលើព្រមានថា អាកាសធាតុក្តៅខ្លាំងនាពេលបច្ចុប្បន្ននេះ នឹងបន្តរយៈពេលជាច្រើនថ្ងៃខាងមុខទៀត។

ទាក់ទិននឹងសីតុណ្ហភាពកើនឡើងនេះ មជ្ឈមណ្ឌល សូមណែនាំប្រជាជនត្រូវផឹកទឹកឲ្យបានច្រើននិងប្រុងប្រយ័ត្នចំពោះកម្តៅ ជាពិសេសពេលធ្វើដំណើរទៅណាមកណាយូរ ដើម្បីការពារហានិភ័យនៃជំងឺគ្រុនក្តៅ។

(រូបថត៖ VN Express)

គេដឹងថា គំរូអាកាសធាតុបច្ចុប្បន្ននេះ គឺបណ្តាលមកពី El Niño ដែលជាបាតុភូតអាកាសធាតុ កំណត់ដោយការឡើងកម្តៅមិនធម្មតាលើផ្ទៃទឹកនៅក្នុងមហាសមុទ្រត្រូពិកប៉ាស៊ីហ្វិកភាគខាងកើត។ ពេលនេះ បាតុភូត El Niño កំពុងឈានដល់កម្រិតកំពូលហើយ និងត្រូវបានគេរំពឹងថា អូសបន្លាយពេលប៉ុន្មានខែខាងមុខទៀត។

វៀតណាម ព្រមានថា រដូវក្ដៅឆ្នាំ២០២៤ នឹងចូលមកដល់ឆាប់ៗ ហើយកម្តៅ នឹងក្តៅដូចឆ្នាំ២០២៣ ឬក្តៅលើសនោះទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រឹមឆ្នាំ២០៥០ រលកកម្តៅ នឹងសម្លាប់មនុស្ស លើសអត្រាបច្ចុប្បន្នដល់ទៅ ៣ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម