ព័ត៌មានអន្ដរជាតិ
អេស្តូនី ផ្លែផ្កាទៅ រុស្ស៊ី វិញរឿងដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីរបស់ខ្លួន
នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas កាលពីថ្ងៃអាទិត្យបានទាត់ចោលដីកាចាប់ខ្លួនលោកស្រីដែលដាក់ចេញដោយប្រទេសរុស្ស៊ី ហើយលោកស្រីថែមទាំងផ្លែផ្កាទៅវិញផងដែរថា នេះគ្រាន់តែជាការចិញ្ចឹមចិត្តដើម្បីបំភិតបំភ័យលោកស្រីតែប៉ុណ្ណោះ ហើយគ្មានអ្វីត្រូវខ្លាចញញើតនោះឡើយ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ ។

លោកស្រី Kallas បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ថា “រុស្ស៊ីមានបំណងសម្លុតគំរាម និងបំភិតបំភ័យខ្ញុំមិនឲ្យខ្ញុំធ្វើអ្វីបានតាមចិត្ត ប៉ុន្តែនេះគ្រាន់តែជាសៀវភៅរឿងល្ខោនរបស់រុស្ស៊ីប៉ុណ្ណោះ ។ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ហើយយើងក៏មិនខ្លាចញញើតនឹងបញ្ហានេះដែរ” ។
បច្ចុប្បន្នលោកស្រី Kallas កំពុងខ្នះខ្នែងជំរុញឲ្យសហភាពអឺរ៉ុប (EU) ធ្វើការងារបន្ថែមទៀតដើម្បីជួយជ្រោមជ្រែងដល់អ៊ុយក្រែន ហើយនេះក៏ជាសេណារីយ៉ូមួយដែលនាំឲ្យនាយករដ្ឋមន្ត្រីអេស្តូនីរូបនេះអាចទទួលបានតំណែងជាន់ខ្ពស់ណាមួយដូចជា ប្រធានគោលនយោបាយការបរទេស EU នៅក្រោយការបោះឆ្នោតសភា EU អាណត្តិថ្មីនាខែមិថុនាខាងមុខនេះ ។

ទន្ទឹមនោះ នៅពេលអ្នកសារព័ត៌មានចាក់សួរលោកស្រីទាក់ទិននឹងរឿងនេះ លោកស្រីនាយករដ្ឋមន្ត្រីថ្លែងទាំងហួសចិត្តថា “ខ្ញុំមិនទាន់ហ៊ានស្រមើស្រមៃឡើយ ព្រោះតែតំណែងទាំងនេះហើយទើបក្លាយជាឫសគល់ដែលរុស្ស៊ីចេញដីការចាប់ខ្លួនខ្ញុំ ហើយនេះជាអំណះអំណាងដ៏ធំបំផុតមួយប្រឆាំងមកលើរូបខ្ញុំ ក្រោមលេសថា ខ្ញុំជាអ្នកបង្ករឿងដល់រុស្ស៊ី” ។
គួរបញ្ជាក់ថា រុស្ស៊ីបានដាក់លោកស្រី Kallas និងអ្នកនយោបាយនៅមាត់សមុទ្របាល់ទិកជាច្រើនរូបទៀតចូលក្នុងបញ្ជីខ្មៅតាមចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈក្រោមបទចោទប្រកាន់ ប្រមាថ និងវាយកម្ទេចស្តូបអនុស្សាវរីយ៍សង្គ្រាមលោកលើកទី ២ ជាពិសេសនាយករដ្ឋមន្ត្រីអេស្តូនីរូបនេះគឺជាអ្នកគាំទ្រផ្កាប់មុខដល់រដ្ឋាភិបាលទីក្រុងកៀវ និងជាអ្នករិះគន់យ៉ាងចាស់ដៃទៅលើទីក្រុងមូស្កូ ចាប់តាំងផ្ទុះភ្លើងសង្គ្រាមរុស្ស៊ីទៅលើអ៊ុយក្រែនកាលពីជិត ២ ឆ្នាំមុន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ព្រមានលោក ពូទីន កុំមកចេះជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ