KPT+
មេរៀនប្រចាំថ្ងៃក្នុងជីវិត ៥ យ៉ាងគួរចាប់យកពីអ្នកប្រដាល់ហ្វីលីពីន Pacquiao
ពេលឮរហស្សនាមថា PacMan ប្រិយមិត្តប្រាកដជាស្គាល់ហើយ គឺកីឡាករប្រដាល់លំដាប់ពិភពលោកដ៏ល្បីឈ្មោះបោះសំឡេងមកពីប្រទេសហ្វីលីពីន គឺលោក Manny Pacquiao ។ អ្នកស្នេហាវិស័យកីឡាច្រើនមានការជជែកវែកញែកច្រើន ពិសេសតាក់តិចវាយ និងការប្រកួតម្តងៗរបស់កីឡាករអាស៊ីរូបនេះជាមួយនឹងកីឡាករមកពីប៉ែកលោកខាងលិច ។ យ៉ាងណាមិញ នៅក្នុងចំណុចខ្លះនៃការប្រកួតលើសង្វ្រៀនរបស់ Pacquiao ដែលយើងច្រើនហៅលោកថា Pacman នេះ គឺត្រូវបានគេសម្គាល់ជាមេរៀនក្នុងជីវិតប្រចាំថ្ងៃផងដែរ ហើយចំណុចទាំងនោះមានដូចជា៖

១. ដៃគូរបស់អ្នក មិនគួរមើលងាយពួកគេឡើយ
ចំណុចទីមួយពីរឿងមិនគួរមើលងាយនេះ គឺដៃគូលើសង្វៀនរបស់អ្នកប្រដាល់ Manny Pacquiao ជាអ្នកលើកឡើង។ ពួកគេច្រើនលើកឡើង ក្រោយប្រកួតជាមួយ Pacquiao ដោយសារនៅមុនប្រកួតពួកគេផ្ទាល់ច្រើនមើលងាយថា អ្នកប្រដាល់ហ្វីលីពីនរូបនេះមានមាឌតូច និងងាយយកឈ្នះ ឬអាចវាយចូលមុខ Pacquiao បានយ៉ាងងាយ ។ ប៉ុន្តែចុងក្រោយពួកគេច្រើននិយាយថា វាជារឿងងាយស្រួលក្នុងការនិយាយបែបនេះបែបនោះពីគូប្រកួត ប៉ុន្តែពេលជួបលើសង្វៀន ខ្ញុំត្រូវវៃ ហើយ Pacquiao ក៏ត្រូវវៃដូចគ្នា តែគឺមិនងាយស្រួលដូចការគិតនោះឡើយ ។
២. ប្រើប្រាស់បទពិសោធ និងអាយុ ជាចំណុចពិសេស
អ្នកប្រដាល់ Pacquiao ឬឈ្មោះហៅក្រៅថា Pacman លើកឡើងថា បើអ្នកហាត់នៅក្លិបបានល្អនោះពេលនៅសង្វៀន អ្នកអាចប្រើប្រាស់ស្នៀត ឬតិចនិកនោះតាមដែលអ្នកចង់ប្រើ ។ មានដៃគូប្រកួតរបស់ Pacman ច្រើនបង្អាប់អ្នកប្រដាល់កម្ពស់ ១ ម៉ែត្រ ៦៨ សង់ទីម៉ែត្ររូបនេះអំពីអាយុផងដែរ ប៉ុន្តែគូប្រកួតច្រើនភ្ញាក់ផ្អើលអំពីតាក់តិចល្បឿនវាយ និងគ្រោះថ្នាក់ពីទម្ងន់ដៃរបស់អ្នកប្រដាល់ហ្វីលីពីនវ័យ ៤២ ឆ្នាំរូបនេះ ។ ដោយផ្អែកតាមគ្រូបង្វឹកប្រដាល់អូស្រ្តាលី លោក Justin Fortune បានលើកឡើងថា Pacman នៅតែដូចអ្នកប្រដាល់ផ្សេងទៀត ថែមទាំងគ្រោះថ្នាក់បើគូប្រកួតប្រហែស ពិសេសលើតាក់តិចរបស់គាត់។

៣. មិនគ្រាន់តែវាយទេ ថែមទាំងហោះទៅជាមួយទៀតផង
“បើអ្នកពិតជាហ្វឹកហាត់ល្អពិតប្រាកដ អ្នកអាចយកឈ្នះបាន” នេះជាការលើកឡើងរបស់លោក Pacman ។ អ្នកអាចសម្គាល់ពីការវាយរបស់កីឡាករដែលមានដើមកំណើតនៅក្រុងKibawe ប្រទេសហ្វីលីពីនរូបនេះ គឺតែងវាយដូចការហោះខ្លួនទៅជាមួយផងដែរពោលគឺ Pacman មានមាឌតូចជាងគូប្រកួតមែនតែនៅពេលបោះកម្លាំងដៃវាយ គឺហោះព្រមនឹងកម្លាំងពីក្នុងខ្លួនផង។ ពិតណាស់បើអ្នកពុំបានកម្ពស់ ដូចនេះល្បឿន និងកម្លាំងគឺជាចំណុចពិសេស។ ត្រឡប់មកអ្នកវិញគឺយើងអាចផ្តោតលើចំណុចខ្លាំងដែលមាន និងចំណុចពិសេសៗដែលអ្នកធ្វើបាន ជាមួយមូលដ្ឋានដែលអ្នកមាន។
៤. រៀនទទួលកណ្តាប់ដៃ
ចំណុចមួយនេះពីកីឡាករប្រដាល់អាស៊ីប៉ុន្តែវាយលំដាប់ថ្នាក់ពិភពលោករូបនេះ គឺចង់សម្តៅទៅលើការនាំឲ្យយើងចេះទទួលយកបញ្ហាខ្លះ ហើយរៀនដោះស្រាយវា ពោលគឺប្រៀបដូចនៅពេលដែល Pacman តែងសម្គាល់ឃើញថា ដៃគូរបស់ខ្លួនតែងមានបញ្ហា ហើយមិនទាន់ចេះធន់នឹងកម្លាំងដៃដែលលោកវាយទៅនោះទេ ប៉ុន្តែសម្រាប់លោកវិញ កម្លាំងដៃដែលគូប្រកួតវាយមកវិញគឺត្រូវតែរៀនទទួលខ្លះ គេចមិនផុត ប៉ុន្តែលោកមានចំណុចម្យ៉ាង គឺធន់នឹងកម្លាំងដៃ ។
៥. អ្វីដែលអំណោយផលពីធម្មជាតិ
អ្នកអាចភ្ញាក់ផ្អើលពីអ្វីដែលអំណោយផលពីធម្មជាតិដល់ Pacman ពោលគឺលោកមានល្បឿនលឿន ។ ក្នុងវីដេអូផ្សាយព័ត៌មានរបស់ iNetNews បានបង្ហាញថា ល្បឿនវាយប្រកបដោយកម្លាំងរបស់ Pacman គឺ ០.១២ វិនាទី ដែលលឿនជាងល្បឿននៃការព្រិចភ្នែកជាធម្មតាទូទៅរបស់យើងដែលមានល្បឿនប្រហែល ០.៣០ វិនាទី ។ ដូចនេះ ចំណុចមេរៀន គឺត្រូវរកអ្វីដែលជាចំណុចពូកែនៃធម្មជាតិរបស់អ្នក ហើយអាចដុសខាត់វាឲ្យបានប្រសើរឡើង ៕

ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


