Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្ត៖ ដល់ពេលហើយ ដែលត្រូវស្តារតម្លៃសិល្បៈឲ្យងើបឡើង

បានផុស

នៅ

ជា​អ្នក​ដឹកនាំ​សម្តែង និង​ជា​ផលិតករ​ភាពយន្ត​ដ៏ល្បី​ឈ្មោះ​លោក ហ៊ុយ យ៉ាឡេង បាន​​ចេញ​​មក​បញ្ជាក់ថា​ សិល្បៈ​​ជា​ដួងព្រលឹង​ជាតិ​ដូច្នេះ​ដល់​ពេល​ហើយ ដែលយើង​គ្រប់គ្នាត្រូវ​ចូលរួមស្តារតម្លៃសិល្បៈ​ឲ្យកាន់តែងើបឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់​​ផលិតករ​លោក ហ៊ុយ យ៉ាងឡេង នេះ​គឺធ្វើឡើង​ស្របពេល​ដែល​ការជ្រើសរើស​ប្រធានសមាគមសិល្បករ​​ខ្មែរ​អាណត្តិ​ថ្មី​​បាន​នឹងកំពុង​ត្រៀមរៀប​ចំការ​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្តសម្រាប់​បេក្ខភាពថ្មីដែល​សក្តិសម​ក្នុង​ការ​ដឹកនាំបន្ត​ពីប្រធានសិល្បករ​ចាស់គឺអ្នកនាង ចន ច័ន្ទលក្ខិណា ដែល​នឹងត្រូវបញ្ចប់​អាណត្តិឆាប់​​ៗ​ខាង​មុខ​នេះ។

យ៉ាងណាមកទល់ពេលនេះ​ គេក៏​សម្លឹង​ឃើញរួចជា​ស្រេច​ចំពោះអ្នក​ដែលមានសមត្ថភាព​សក្តិសមក្នុងការ​ដឹកនាំ​សមាគម​មួយនេះ​គឺបេក្ខភាព​លោកជំទា​វអ្នក ឧកញ៉ា ម៉ៅ ចំណាន ភរិយា​របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​បានប្រកាស​ឈរ​ឈ្មោះ​ជាប្រធានសមាគម​សិល្បៈ​កាលពីថ្ងៃទី២១ ខែកុម្ភ: ម្សិលមិញ​នេះ​។

ដោយឡែក​លោក ហ៊ុយ យ៉ាឡេង បាន​​លើកឡើងថា ដល់​ពេលហើយ​ដែល​យើង​ត្រូវស្តារតម្លៃសិល្បៈ​ឲ្យ​ងើបឡើង មរតកសិល្បៈ​មនុស្ស​រស់មាន​ច្រើន​ណាស់​ដែលយើងមិនបាន​ថែរក្សា និង​លើក​តម្តើង​មិន​ថា​ជាប់​បេក្ខភាពរូបណាទេ​ខ្ញុំបាទ កថាជ័យសូមស្ម័គ្រចូលរួមបម្រើការងារ​ក្នុង​សមាគម​ដើម្បី​ជ្រោងសិល្បៈ​យើង​ឲ្យមានតម្លៃជាអមតៈ​តទៅមុខរៀង​អើយ​ សិល្បៈ គឺជា​ដួងព្រលឹងជាតិ។

សូម​បញ្ជាក់ថា ផលិតករ​ភាពយន្តល្បីឈ្មោះរឿង “ដើម្បីកូន” លោក ហ៊ុយ យ៉ាងឡេង គិត​មក​ដល់​ពេល​នេះលោក​បានដាក់ខ្លួនចូលបម្រើ​សិល្បៈ​មានរយៈ​ពេលយូរឆ្នាំ​ទៅហើយ ខណៈ​ស្នារដៃ​ផលិត​របស់​លោក​មិន​ចាញ់ផលិតករ​ឯទៀតទេ។ កន្លងមក​លោក​ធ្លាប់​អះអាងពីឆន្ទៈ​របស់ខ្លួន​ដោយ​ចាត់​ទុកថា ក្នុងមួយ​ជីវិត​លោក​បើមិន​បាន​ផលិត​ភាពយន្ត​ស្មើនឹងស្លាប់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម