Connect with us

កីឡា

Man United នឹងសម្រេចចិត្តជាថ្មីលើអនាគតរបស់ Greenwood

បានផុស

នៅ

អនាគតរបស់កីឡាករ Mason Greenwood សម្រាប់ការវិលត្រឡប់ចូលរួម​ Manchester United វិញ​អាចត្រូវបានកំណត់ជាក់លាក់ បន្ទាប់ពី​ក្លិបនិងថ្នាក់ដឹកនាំ​គ្រោង​ធ្វើ​ការ​សម្រេច​ចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​ភាគ​ហ៊ុន លោក Jim Ratcliffe និយាយថា Manchester United នឹងធ្វើការសម្រេចចិត្តថ្មី​ពី​អនាគតរបស់ Mason Greenwood។ កីឡាករវ័យ២២ឆ្នាំ ត្រូវបានក្លិបលែងផ្ដល់សេចក្តីទុកចិត្ត បន្ទាប់ពីរូបគេ​ជាប់ទោសពីបទប៉ុនប៉ងរំលោភដោយបង្ខិតបង្ខំ។

លោក Jim Ratcliffe បាននិយាយថា ៖«បាទយើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត។ ​យើង​នឹង​បង្ហាញ​ពី​ភាពត្រឹមត្រូវ។ គាត់ជាកីឡាកររបស់​ Manchester United ដូច្នេះយើងទទួលខុសត្រូវ​លើ​ការសម្រេចចិត្ត។ មកទល់ពេលនេះយើងមិនទាន់សម្រេច​អ្វី​ជាក់លាក់ទេ។ គាត់​កំពុង​ត្រូវ​បានខ្ចីជើង ប៉ុន្តែ​គាត់​មិន​មែន​​ជា​កីឡាករតែ​ម្នាក់​ដែល​ត្រូវ​ដោះ​ស្រាយ​នោះ​ទេ។ យើង​មាន​កីឡាករ​​ពីរ​បី​នាក់​ដែល​យើង​ត្រូវ​ដោះស្រាយ»។

ដំណឹង​ពី​ការ​សម្រេច​ចិត្ត​នេះ អ្នកគាំទ្រខ្លះ​សប្បាយចិត្ត និង​មាន​​អ្នក​ខ្លះ​ក៏​មិនគាំទ្រ ។ បច្ចុប្បន្ន​កីឡាករ​កំពុង​លេង​យ៉ាង​ល្អ​នៅ​ក្លិប​ Getafe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​របស់​ក្លិបអេស្ប៉ាញ។

លោក Jim Ratcliffe បានបន្ថែមថា ៖«ដំណើរការ​នេះគឺយើងត្រូវស្វែងយល់ការពិត។ មិនមែនជាការឃោសនាបំផ្លើស ហើយបន្ទាប់មកព្យាយាមសម្រេចចិត្តដោយយុត្តិធម៌ ដោយផ្អែកលើតម្លៃ​ជាមូលដ្ឋានថា គាត់ជាបុរសល្អឬអត់។ចម្លើយ​គឺថា គាត់អាចលេងឲ្យក្រុម Man United អាស្រ័យលើ​ភាពស្មោះត្រង់ឬអត់»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Theathletic

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា៣៥ នាទីutes មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ៤៨ នាទីutes មុន

តម្រូវការកសិផលកសិករក្នុងខេត្តបាត់ដំបងកើនឡើង ក្រោយបិទច្រកព្រំដែន

ព័ត៌មានជាតិ៤៨ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ

ព័ត៌មានជាតិ៤៩ នាទីutes មុន

អាជ្ញាធរមីន សហការជាមួយសាកលវិទ្យាល័យអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកគាំទ្រការបោសសម្អាតមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម