ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី ១ គឺដើម្បីលើកស្ទួយជីវភាពប្រជាជនរស់នៅក្រោមម្លប់សន្តិភាព
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ១ គឺដើម្បីលើកស្ទួយជីវភាពប្រជាជនដោយរស់នៅក្រោមម្លប់សន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ដែលមានសមាជិកចូលរួម ជាង ១.០០០ នាក់ មកពីក្រុងស្រុកទាំង ៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

សម្តេចអនុប្រធានគណបក្ស ថ្លែងអំណរគុណដល់គណៈកម្មាធិការ គណបក្សខេត្ត គណបក្សក្រុង-ស្រុក លោក លោកស្រី ក្រុមប្រឹក្សា សង្កាត់នៅទូទាំងខេត្តស្វាយរៀង ដែលបានខិតខំសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅទូទាំងខេត្ត ក្នុងនោះការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ ២០២២-២០២៧ បម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះ គឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សឈានទៅអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលបន្តវេន អាណត្តិទី ៧ ដឹកដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលមានបាវចនា ចំនួន ៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និងមានអាទិភាព គន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗ នៃការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៥០។

សម្តេចអនុប្រធានគណបក្ស ក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់យកទៅបោះឆ្នោត និងបានអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា មានលេខរៀងទី ១ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីអនាគតកម្ពុជា។

យោងតាមរបាយការណ៍របស់ លោក អ៊ុយ ថន ប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្សខេត្តស្វាយរៀង បានលើកឡើងថា សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោតមានចំនួន ៥២៣ រូប នារី ១៣៦ រូប។ ក្នុងនោះសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានចំនួន ៤២៣ រូប ស្ត្រី ១២៥ រូប។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ រយៈពេល ១៤ ថ្ងៃ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ និងបិទបញ្ចប់នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺបានប្រព្រឹត្តិទៅដោយរលូន ក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


