សន្តិសុខសង្គម
១ យប់ ផ្ទះ ២ ខ្នង ត្រូវអគ្គិភ័យបំផ្លាញគ្មានសល់
លំនៅឋានរបស់ប្រជាពលរដ្ឋចំនួនពីរខ្នង ដែលនៅស្រុកផ្សេងគ្នា ត្រូវអណ្ដាតភ្លើងឆេះបំផ្លាញគ្មានសល់ ខណៈម្ចាស់ផ្ទះបិទទ្វារមិនបាននៅដូចគ្នា ដោយមួយខ្នងមិនទាន់ដឹងមូលហេតុនៅឡើយ។

ហេតុការណ៍ទី ១ បានកើតឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ៧ និង ៣០ នាទីយប់ នៅភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានភ្លើងឆេះផ្ទះចំនួន ០១ លើក ទំហំ ៥ x ៦ ម៉ែត្រ ប្រក់ប្រូស៊ីម៉ងត៍ ឆេះអស់ទាំងស្រុង។ ម្ចាស់ផ្ទះមានឈ្មោះ សុខ សុង ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ហើយផ្ទះដែលឆេះ គឺសាងសង់នៅក្នុងដីចម្ការ។ ចំណែកការខូចខាតរួមមាន ៖ ម៉ូទ័រចំនួន ០៧ គ្រឿង ,ធុងទឹកកក ២០០ លីត្រ ០១ ធុង ,ម៉ាស៊ីនអារឈើ ០១ គ្រឿង, ម៉ាស៊ីនឈូសទឹកកក ០១ គ្រឿង, សូឡា ០២ ផ្ទាំង, បញ្ហានេះ សមត្ថកិច្ចកំពុងរកមូលហេតុឆេះ មិនទាន់ដឹងច្បាស់នៅឡើយ ដោយរង់ចាំការស្រាវជ្រាវបន្ត។

ដោយឡែក ហេតុការណ៍ទី ២ នៅវេលាម៉ោង ១២ យប់ ក្នុងថ្ងៃដដែល ក៏មានករណីអគ្គិភ័យកើតឡើង ១ លើក ដែរ ដោយឆេះផ្ទះរបស់ឈ្មោះ ផល សូត្រ ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិរុំជៃ ឃុំស្នឹង ស្រុកបាណន់។ ផ្ទះមានទំហំ ៧ ម × ៤ ម ធ្វើអំពីឈើប្រក់ស័ង្កសី ពេលឆេះផ្ទះ ម្ចាស់មិននៅ ទៅជាមួយប្រពន្ធនៅភូមិតាង៉ែន ឃុំតាគ្រាម នៅតែកូនចំនួន ២ នាក់។ ចំពោះមូលហេតុ កូនប្រុសឈ្មោះ ឈា សាំងស៊ីល ភេទប្រុស អាយុ ១៥ ឆ្នាំ បានអុជធូបលើហ៊ឹងក្បាលគ្រែទុកចោល ហើយនាំប្អូនស្រីទៅដេកនៅផ្ទះតាយាយក្បែរនោះ តែត្រូវបានកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋក្បែរនោះ ជួយពន្លត់ បណ្តាលឲ្យខូចខាតអស់គ្រឿងម៉ូទ័រតូចៗ ៦ គ្រឿង គ្រែឈើ ១ តុឈើ ៣ និងសម្ភារៈក្នុងផ្ទះ ១ ចំនួនទៀត។ ករណីទាំងពីរនេះដែរ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


