ព័ត៌មានអន្ដរជាតិ
កម្របំផុត! លោក ហ្សេលេនស្គី ដាច់ចិត្តទម្លាយការពិត តួលេខទាហានអ៊ុយក្រែន ស្លាប់ក្រោមដៃរុស្ស៊ី
ជារឿងកម្រមួយដែលលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ទទួលស្គាល់ជាសាធារណៈថា ទាហានអ៊ុយក្រែនចំនួន ៣១០០០ នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការវាយលុកពេញទំហឹងរបស់រុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអាទិត្យទី២៥ខែកុម្ភៈ។
យ៉ាងណាក្តី ប្រធានាធិបតីអ៊ុយក្រែនសង្កត់ធ្ងន់ថា លោកនឹងមិនផ្តល់តួលេខពាក់ព័ន្ធទាហានរបួសទេ ព្រោះវាអាចជាប្រយោជន៍ដល់រុស្ស៊ី ក្នុងការរៀបចំផែនការយោធា។
ស្របពេលជាមួយគ្នានោះដែរ លោក ហ្សេលេនស្គី អះអាងថា នៅខាងរុស្ស៊ីឯណោះ មានទាហានរហូតដល់១៨០០០០នាក់ ត្រូវបានសម្លាប់និងរាប់សែននាក់ទៀត រងរបួស។
តាមការឲ្យដឹងពីលោក ហ្សេលេនស្គី, “ទាហានអ៊ុយក្រែនចំនួន៣១០០០នាក់បានស្លាប់ក្នុងសង្រ្គាមនេះ! មិនមែន៣០០០០០ឬ១៥០០០០នាក់ ដូចដែលលោកពូទីន និងក្រុមរបស់គាត់កុហកទេ ប៉ុន្តែការបាត់បង់ណាក៏ដោយ គឺជាការបាត់បង់ដ៏ធំសម្រាប់យើង”។
ដោយឡែក និយាយអំពីការបាត់បង់ផ្សេងទៀតនៅក្នុងសង្រ្គាមនេះ លោក ហ្សេលេនស្គី និយាយថា ជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់នៅក្នុងតំបន់អ៊ុយក្រែន ដែលរុស្ស៊ីចូលកាន់កាប់ ប៉ុន្តែតួលេខពិតនៅមិនទាន់ដឹងនៅឡើយ។
ការទទួលស្គាល់នេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែននិយាយថា ពាក់កណ្តាលនៃជំនួយរបស់លោកខាងលិចសម្រាប់អ៊ុយក្រែនត្រូវបានពន្យារពេល ជាហេតុបណ្តាលឲ្យបាត់បង់ជីវិតមនុស្សនិងទឹកដី។
សូមបញ្ជាក់ កាលពីខែសីហា មន្ត្រីអាមេរិកបានដាក់ចំនួនទាហានអ៊ុយក្រែនស្លាប់ ដល់ទៅ ៧០០០០ នាក់ និងរបួស ១២ ម៉ឺននាក់ ប៉ុន្តែនោះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទូតរុស្ស៊ីប្រចាំកម្ពុជាឆ្លើយ ៣ សំណួរចាក់ចំក្នុងខួប ២ ឆ្នាំភ្លើងសង្គ្រាមនៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


