ព័ត៌មានអន្ដរជាតិ
Breaking News! នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ប្រកាសលាលែងតំណែង
តាមការចុះផ្សាយរបស់ Aljazeera នៅថ្ងៃចន្ទទី២៦ខែកុម្ភៈ, នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh និងរដ្ឋាភិបាលរបស់គាត់ បានប្រកាសលាលែងពីតំណែង ដោយសារតែអំពើហិង្សានៅតំបន់ West Bank កាន់តែរីកធំ និងសង្រ្គាមនៅហ្គាហ្សា មិនមើលឃើញសញ្ញានៃការថមថយទាល់តែសោះ។

លោក Shtayyeh ដែលដាក់ពាក្យសុំលាលែងពីតំណែងទៅកាន់លោកប្រធានាធិបតី Mahmoud Abbas បាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើង ព្រោះតែជម្លោះនៅតំបន់ West Bank និង Jerusalem ក៏ដូចជាសង្រ្គាម ការប្រល័យពូជសាសន៍ និងភាពអត់ឃ្លាននៅហ្គាហ្សា បានឈានដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក។
តាមការបញ្ជាក់ពីលោក Shtayyeh, “ខ្ញុំឃើញថា ដំណាក់កាលបន្ទាប់ និងបញ្ហាប្រឈមនៅចំពោះមុខ គឺទាមទារឲ្យមានការរៀបចំរដ្ឋាភិបាលនិងនយោបាយថ្មី ដែលគិតគូរពីការពិតថ្មីនៅក្នុងតំបន់ហ្គាហ្សា ព្រមទាំងតម្រូវការសម្រាប់ការឯកភាពគ្នារវាងប៉ាឡេស្ទីននិងប៉ាឡេស្ទីន ដោយផ្អែកលើការរួបរួមរបស់ប៉ាឡេស្ទីន និងការពង្រីកសិទ្ធិអំណាចលើទឹកដីប៉ាឡេស្ទីន”។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានព័ត៌មានលម្អិតលើសនេះទេ ពាក់ព័ន្ធការលាលែងរបស់លោក Shtayyeh។
សូមបញ្ជាក់ថា លោក Shtayyeh បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីនចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយអំឡុងពេលកាន់តំណែង លោកបានបន្តកិច្ចចរចាសន្តិភាពរវាងក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា និងរដ្ឋាភិបាលកណ្តាលប៉ាឡេស្ទីននៅតំបន់ West Bank៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សិស្សសាលាប៉ាឡេស្ទីនជាង ៣ពាន់នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


