Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន និង ដូណាល់ ត្រាំ ប្រកាសធ្វើដំណើរទៅព្រំដែនម៉ិកស៊ិក នៅថ្ងៃតែមួយ

បានផុស

នៅ

តាមការចុះផ្សាយរបស់ FOX News កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចុះទៅពិនិត្យមើលដោយផ្ទាល់ពីវិបត្តិអន្តោប្រវេសន៍ខុសច្បាប់ ដោយធ្វើដំណើរទៅកាន់ព្រំដែនភាគនិរតីសហរដ្ឋអាមេរិក ចំថ្ងៃដែលគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ ក៏ទៅទីនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ចូ បៃដិន (ឆ្វេង) និងលោក ដូណាល់ ត្រាំ (រូបថត៖ AFP)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមាននិយាយថា លោក បៃដិន នឹងទៅទីក្រុង Brownsville នៃរដ្ឋ Texas នៅថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយភ្នាក់ងារល្បាតព្រំដែន មន្ត្រីអនុវត្តច្បាប់ និងមេដឹកនាំរដ្ឋាភិបាលក្នុងតំបន់។

​នេះ​នឹងក្លាយជា​ដំណើរ​លើក​ដំបូង​របស់​លោក បៃដិន ទៅ​កាន់​ព្រំដែន​ដ៏​រញ៉េរញ៉ៃ​ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំនិង​ជា​លើក​ទី​ពីរ ​ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​ក្នុង​ខែ​មករាឆ្នាំ​២០២១។

លោក បៃដិន នៅព្រំដែនម៉ិកស៊ិក (រូបថត៖ AFP)

នៅថ្ងៃដដែលនោះ លោក ត្រាំ ដែលជាបេក្ខជនឈានមុខមកពីគណបក្សសាធារណរដ្ឋ ក្នុងការប្រជែងជាមួយលោក បៃដិន សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ ក៏គ្រោងធ្វើដំណើរទៅចំណុចក្តៅនៅតាមព្រំដែនគឺទីក្រុង Eagle Pass នៃរដ្ឋ Texas ដែរ។

អតីតប្រធានាធិបតីរូបនេះ បានចោទប្រកាន់លោក បៃដិន ថា កំពុងបំផ្លាញអាមេរិក ដោយ​សារតែការលុបចោលវិធានការសន្តិសុខព្រំដែនរបស់គាត់ និងបើកដៃទទួលយកលំហូរជនបរទេសខុសច្បាប់ គ្រឿងញៀន និងជនសង្ស័យភេរវករ ក្នុងអត្រាដ៏ច្រើនលើសលប់។

លោក ត្រាំ នៅព្រំដែនម៉ិកស៊ិក (រូបថត៖ AFP)

ពេលចូលកាន់តំណែងភ្លាម លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន ដោយលុបចោលវិធានការសន្តិសុខព្រំដែន ដែលលោក ត្រាំ ដាក់ចេញក្នុងអាណត្តិរបស់គាត់។ រដ្ឋបាលរបស់លោក បៃដិន ក៏បញ្ឈប់ជាបណ្តោះអាសន្ននូវការនិរទេសជនចំណាកស្រុកខុសច្បាប់ និងលុបចោលការសាងសង់ជញ្ជាំងព្រំដែនផងដែរ។

សូមបញ្ជាក់ បញ្ហាអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក បានក្លាយជាប្រធានបទដ៏ក្តៅគគុក ហើយគឺជារឿងឈឺក្បាលសម្រាប់ប្រធានាធិបតីគ្រប់រូបនៅក្នុងតំណែងសេតវិមាន។

ភ្នាក់ងារល្បាតព្រំដែនអាមេរិក បានរាយការណ៍អំពីការទប់ទល់ជាមួយជនបរទេសខុសច្បាប់ជិត២.៥លាននាក់ ក្នុងឆ្នាំសារពើពន្ធចុងក្រោយរបស់រដ្ឋាភិបាល ដែលបញ្ចប់នៅថ្ងៃទី៣០ខែកញ្ញា បើធៀបនឹងតួលេខត្រឹមតែ៤៥៨០០០នាក់ប៉ុណ្ណោះ ក្នុងអំឡុងឆ្នាំសារពើពន្ធពេញចុងក្រោយនៅក្នុងតំណែងរបស់លោក ត្រាំ៕

អត្ថបទ​៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិកកំណត់គោលដៅជនជាតិរុស្ស៊ីជាង ៥០០ នាក់ និង ៩០អង្គភាព ដែលនឹងត្រូវដាក់ទណ្ឌកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម