Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ការរួមគ្នាគ្រប់គ្រងសណ្ដាប់ធ្នាប់ នៃការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង គឺដើម្បីជួយដល់សង្គម ក្រុមហ៊ុន និងប្រជាជន

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គូស​បញ្ជាក់​ថា ការ​រួមគ្នា​គ្រប់គ្រង​សណ្ដាប់ធ្នាប់ នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គឺដើម្បី​ជួយ​ទៅ​ដល់​សង្គម ក្រុមហ៊ុន និង​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​ប្រើប្រាស់​ផលិតផល ជាពិសេស​កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្កើន​នូវ​សុខដុមនីយកម្ម​ក្នុង​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស លោក នេត្រ ភក្ត្រា បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ផលិត និង​លក់​ផលិតផល​គ្រឿង​ស្រវឹង និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី ៤ ខែ​មីនា ឆ្នាំ ២០២៤ ម្សិលមិញ។

នា​ឱកាស​នោះ លោក នេត្រ ភក្ត្រា បាន​មាន​ប្រសាសន៍​ថា ភាព​ជា​ដៃគូ​រវាង រដ្ឋ និង​ឯកជន ក្នុង​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង គឺជា​ភាព​ចាំបាច់ ដើម្បី​គ្រប់​ភាគី​ចូលរួម​គ្រប់គ្រង​សណ្ដាប់ធ្នាប់ នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង។

នៅ​ចំពោះ​មុខ​តំណាង​ក្រុមហ៊ុន​ស្រាបៀ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​គូស​បញ្ជាក់​ថា «ការ​រួមគ្នា​គ្រប់គ្រង​សណ្ដាប់ធ្នាប់ នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គឺ ដើម្បី​ជួយ​ទៅ​ដល់​សង្គម ជួយ​ទៅ​ដល់​ក្រុមហ៊ុន ជួយ​ទៅ​ដល់​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​ប្រើប្រាស់​ផលិតផល,កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្កើន​នូវ​សុខដុម​នីយកម្ម​ក្នុង​សង្គម»។ បន្ថែម​នោះ លោក ក៏​ស្នើ​អនុវត្ត​នូវ​លិខិត​បទដ្ឋាន និង​ច្បាប់​ពាក់ព័ន្ធ ដែល​មាន​ជា​ធរមាន​ឲ្យ​បាន​ល្អ​ផង​ដែរ។

ទន្ទឹម​នោះ​ដែរ លោក នេត្រ ភក្ត្រា ក៏បាន​បន្ថែម​ទៀត​ថា កន្លង​ទៅ​នេះ ដើម្បី​គ្រប់គ្រង​សណ្ដាប់ធ្នាប់​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ក្រសួង​ព័ត៌មាន បាន​ពង្រឹង​ឡើង​វិញ​លើ​វិធានការ នៃ​ការ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដើម្បី​កុំ​ឲ្យ​លេចចេញ​រូបភាព​ហួសហេតុ​ដែល​ប៉ះពាល់​ដល់​តម្លៃ និង​សីលធម៌​សង្គម ដោយ​បាន​ណែនាំ ៖ ១-សូម​បញ្ឈប់​ការ​ប្រើប្រាស់​រូបភាព នៃ​ការ​ហៅ​មនុស្ស​ឡើង​លើ​ឆាក​តន្ត្រី និង​សង្វៀន​ប្រដាល់ ដើម្បី​ពិសា​ស្រាបៀ ហើយ​ផ្សព្វផ្សាយ, ២-ពិធី​ករ ពិធី​ការិនី ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​លើ​បណ្ដាញ​ផ្សព្វផ្សាយ កុំ​ប្រើប្រាស់​រូបភាព​គាស់​កំប៉ុង​ស្រាបៀ​ពិសា និង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម, ៣-ការ​ផ្សព្វផ្សាយ​ពី​ពាណិជ្ជកម្ម​ស្រាបៀ ចាំបាច់​ត្រូវ​ភ្ជាប់​នឹង​សារ​អប់រំ​សុខភាព «ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ​, ពិសា​គ្រឿង​ស្រវឹង​ដោយ​ការ​ទទួល​ខុសត្រូវ» ដើម្បី​ធ្វើ​តុល្យភាព នៃ​ស្រាបៀ ការ​ផ្សាយ​ពាណិជ្ជកម្ម និង​សារ​អប់រំ។

ជាមួយ​នោះ បើ​តាម​ការ​បញ្ជាក់​របស់ លោក នេត្រ ភក្ត្រា គឺ ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​រវាង​ស្ថាប័ន​រដ្ឋ និង​ឯកជន នឹង​ត្រូវ​បង្កើត​ឡើង ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ពិភាក្សា និង​ដាក់​ចុះ​នូវ​ដំណោះ​ស្រាយ​នានា សំដៅ​លើ​ការ​គ្រប់គ្រង​បច្ចេកទេស​ក្នុង​ការ​ផលិត​ស្ពត​ពាណិជ្ជកម្ម និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា ដែល​គោរព​បាន​នូវ​ក្រមសីលធម៌ និង​អនុលោម​តាមច្បាប់។ ក្នុង​នោះ តំណាង​ក្រុមហ៊ុន​ផលិត និង​លក់​ផលិតផល​គ្រឿង​ស្រវឹង និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​បាន​ចូលរួម​ប្រជុំ ក៏បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​វិធានការ និង​ការ​សម្រេច​នានា ដែល​បាន​ផ្ដួចផ្ដើម និង​ដាក់​ចុះ​អនុវត្ត ដើម្បី​ចូលរួម​គ្រប់គ្រង​សណ្ដាប់ធ្នាប់ នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៩ នាទី មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់ទឹកស្ទឹង ដែលរីងហួតហែងនៅប៉ែកខាងក្រោម ចាប់ផ្ដើមមានទឹកហូរកាត់រឹមៗហើយ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម