ព័ត៌មានជាតិ
ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងព័ត៌មាន
លោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានដឹកនាំជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ដឹកនាំដោយ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

គោលបំណងសំខាន់នៃជំនួបពិភាក្សានាពេលនេះ ដើម្បីស្វែងយល់អំពីសមិទ្ធផលការងារ ដែលក្រសួងព័ត៌មានសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៥ រួមមាន

១- វឌ្ឍនភាពនៃការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ២-ការអនុវត្តកិច្ចការទំនាក់ទំនងសាធារណៈជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ទាក់ទងនឹងយន្តការ និងវិធានការ នៃការគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានប្រពៃណី និង ឌីជីថល (វិទ្យុ ទូរទស្សន៍ អ្នកយកព័ត៌មានតាមបណ្តាញសង្គម…។ល។) ៣- វឌ្ឍនភាពនៃដំណើរការការកសាងសេចក្តីព្រាងច្បាប់នានាស្តីពី វិស័យយព័ត៌មាន និង ៤-បញ្ហាផ្សេងៗពាក់ព័ន្ធវិស័យព័ត៌មាន ជាពិសេស ក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិ (សុខភាព, សន្តិសុខ, បរិស្ថាន …) ជាពិសេស សង្រ្គាមឈ្លានពានពីសំណាក់ប្រទេសជិតខាង។

ជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកា ឬតំណាងគណៈកម្មការនានាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការព្រឹទ្ធសភា សមាជិកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា មន្រ្តីជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន សរុប៩១រូប។

ជំនួបពិភាក្សានេះប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕















-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


