ជីវិតកម្សាន្ដ
Jennie របួសដៃ ខណៈពេលមនុស្សប្រជៀតគ្នានៅព្រលានយន្តហោះ Incheon
Jennie សមាជិកក្រុម BLACKPINK បានរងរបួសនៅព្រលានយន្តហោះ Incheon ក្នុងដំណើរទៅកាន់ Paris Fashion Week នៅប្រទេសបារាំង ខណៈដែលនាងត្រូវបានហ្វូងមនុស្សហ៊ុមព័ទ្ធយ៉ាងខ្លាំង និងបង្កឲ្យមានការវាយប្រហារដ៏ភ័យស្លន់ស្លោ។

អ្នកគាំទ្រជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលតារា K-pop ប្រចាំក្រុម BLACKPINK បានរងរបួសនៅក្នុងហ្វូងមនុស្សនៅឯអាកាសយានដ្ឋាន Incheon ។ រឿងនេះបានកើតឡើងនៅថ្ងៃទី ០២ខែមីនា ឆ្នាំ ២០២៤ ខណៈពេលដែល Jennie កំពុងធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចូលរួមកម្មវិធី Paris Fashion Week 2024 មុនពេលហ្វូងមនុស្សសម្រុកមកថតរូប។
ការកកស្ទះនៅពេលនេះ នេះបណ្តាលឲ្យនាងមានការភ័យស្លន់ស្លោ។ ប្រសិនបើសង្កេតមើលវីដេអូឃ្លិបនៃឧប្បត្តិហេតុពីទីភ្នាក់ងារសារព័ត៌មានកូរ៉េ Newsen អ្នកគាំទ្រអាចមើលឃើញថា នាងពិតជាមានការភិតភ័យយ៉ាងខ្លាំង ហើយបានទម្លាក់ក្បាលចុះបន្តិច និងដាក់ដៃលើកចុះ ដោយបង្ហាញទឹកមុខមិនសូវជាល្អប៉ុន្មាននោះទេ។
លើសពីនេះ ពេលដើរទៅកាន់ចំណុចប្រមូលអ្នកដំណើរដែលចេញដំណើរ អ្នកគាំទ្រក៏បានហុចស្រោមសំបុត្រមួយទៅ Jennie ប៉ុន្តែដោយសារពេលវេលាប្រថុចញុកពេក ទើបធ្វើនាងស្រវ៉ាយកក្រដាសរហូតមុតដៃភ្លាមៗ។ ទោះបីជាមានការវាយប្រហារដោយការភ័យស្លន់ស្លោ និងរបួសដៃក៏ដោយ ប៉ុន្តែនាងនៅតែញញឹមដាក់អ្នកគាំទ្រ ហើយតែងតែគ្រវីដៃស្វាគមន៍មនុស្សគ្រប់គ្នា ដើម្បីកុំឲ្យអ្នកគាំទ្រព្រួយបារម្ភអំពីការឈឺចាប់ខដែលនាងលាក់ទុក៕


អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ