ព័ត៌មានជាតិ
លោក ស សុខា ណែនាំឱ្យក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បន្តខិតខំពង្រឹងសមត្ថភាពយុវជន
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានណែនាំដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុជនកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពយុវជន ក្នុងការរៀបចំព្រឹត្តិការណ៍នានាក្នុងសង្គមបន្ថែមទៀតជាមួយ ស.ស.យ.ក ការកសាងស្នាដៃបន្ថែមទៀត។

លោក ស សុខា ណែនាំបែបនេះ នៅក្នុងការអញ្ជើញបើកពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៥៥០រូប។
នៅក្នុងការបើកសន្និបាតនេះ លោក ស សុខា បានណែនាំទៅកាន់ ក.យ.គ បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធដើម្បីអនុវត្តផែនការសកម្មភាពទាក់ទងនឹងការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡា ចលនាយុវជនឱ្យចូលរួមសកម្មភាពនានារបស់ ស.ស.យ.ក។ ជំរុញ និងលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលរួមជាសមាជិករបស់ ស.ស.យ.ក តាមប្រព័ន្ធ UYFC App ដើម្បីកសាងស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤។

លោក ស សុខា គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក.យ.គ បានចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗ រួមមាន ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចូលរួមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្សព្វផ្សាយយុទ្ធនាការ Beyond The Game ចូលរួមបត់បេះដូងដើម្បីបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តសៀមរាប ការងារសង្គមកិច្ច និងការកៀរគរយុវជនធ្វើកម្មភាពនិងចូលជាសមាជិក ស.ស.យ.ក. ជាដើម
ពិធីបើកសន្និបាត នេះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៤គឺ ទី១ ប្រធានបទពីតួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា។ ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ទី៣ យុវជន និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល និងទី៤ យុវជន និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។

ចំពោះប្រធានបទទាំង៤ខាងលើ លោក ស សុខា បានកត់សម្គាល់ថា សុទ្ធតែជាប្រធានបទល្អ ដែលផ្តល់សារៈសំខាន់ ទស្សនៈ និងគំនិតជាមូលដ្ឋានដ៏មានប្រយោជន៍ដល់ ក.យ.គ ក្នុងការអភិវឌ្ឍផែនការសកម្មភាព និងកម្មវិធីការងាររបស់ខ្លួនក្នុងឆ្នាំ២០២៤នេះ ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។ ជាពិសេស លោកសង្កត់ធ្ងន់ថា ប្រធានបទខាងលើ បានផ្តល់តម្លៃខ្ពស់ចំពោះសុខសន្តិភាព និងតម្រូវការចាំបាច់របស់យុវជនក្នុងសម័យឌីជីថលតែម្តង៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


