Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជោគជ័យប្រតិបត្តិការខួងស្រទាប់ផែនដីជម្រៅ ១ ម៉ឺនម៉ែត្រ

បានផុស

នៅ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន ស៊ីនហួរ បាន​ឲ្យ​ដឹង​ថា ប្រទេស​​ចិន​បាន​ប្រតិបត្តិ​ការ​​ខួង​ទៅ​ក្នុង​ជម្រៅ​ផែន​ដី​បាន​ប្រមាណ ​​១ ​ម៉ឺន​ម៉ែត្រ​បាន​ដោយ​ជោគ​ជ័យ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លង​ទៅ​ ដែល​នេះ​ជា​ការ​បំបែក​កំណត់​ត្រា​​ខួង​ជម្រៅ​ផែន​ដី​ជ្រៅ​ជាង​គេ​បំផុត​​មិន​ធ្លាប់​មាន​ក្នុង​​ប្រទេស ​។

​ប្រភព​ដដែល​បាន​​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការ​ខួង​ទៅ​ក្នុង​ស្រទាប់​​ផែន​ដី​បាន​ធ្វើ​ឡើង​​​នៅ​​​តំបន់​វាល​ខ្សាច់​ Taklimankan នៃ​តំបន់​​​ស្វយ័ត​ Xinjiang Uygur ​ភាគ​ពាយព្យ​​នៃ​ប្រទេស​ចិន​ ដោយ​ស្ថិត​នៅ​ដាច់​ស្រយាល​ពី​ទី​ក្រុង​ប្រជុំ​ជន ហើយ​ប្រតិបត្តិ​​ការ​នេះ​ នឹ​ង​នៅ​បន្ត​ទៅ​មុខ​ទៀត​ដោយ​រំពឹង​ថា នឹង​ខួង​បាន​ជម្រៅ ​១១,១០០ ​ម៉ែត្រ​ជា​ការ​បញ្ចប់​បេសកកម្ម​​ពេញ​លេញ ​។

គួរ​បញ្ជាក់​​ផង​ដែរ​ថា នេះ​គឺ​ជា​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ដំបូង​​បំផុត​នៃ​ប្រទេស​ចិន ដែល​ខួង​​ក្នុង​ស្រទាប់​ផែន​ដី​បាន​ជម្រៅ​ ១​ ម៉ឺន​ម៉ែត្រ​។ គម្រោងនេះ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​តែពី​​​ថ្ងៃ​ទី​៣០ ខែ​ឧសភា ​ឆ្នាំ​២០២៣ មកម្ល៉េះដែល​ក្នុង​នោះ​​ក្រុម​អ្នក​​វិទ្យាសាស្រ្ត​បាន​​ដាក់​បញ្ចូល​បំពង់​ស្រាវជ្រាវ​ចូល​ក្នុង​ស្រទាប់​ផែន​ដី​ប្រមាណ ​១​,០០០ ​បំពង់ ដែល​មាន ​២០​បំពង់​កំពុង​ដំណើរ​ការ​​ប្រតិបត្តិ​ការ​​ក្នុង​ទិស​ដៅ​ស្រាវ​ជ្រាវ​បច្ចេកទេស ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម