Connect with us

ព័ត៌មានជាតិ

ល្បិចបោកថ្មី លក់ពេជ្រក្លែងក្លាយបានលុយ ៤០ ម៉ឺនរៀល គេចខ្លួនបាត់ស្រមោល

បានផុស

នៅ

ស្ត្រីម្ចាស់ផ្ទះជួលម្នាក់បានចាញ់ឧបាយកលស្ត្រីម្នាក់ ដែលប្រើល្បិចមកជួលបន្ទប់ស្នាក់នៅ ហើយប្រាប់ថាខ្លួនមានពេជ្រមួយគ្រាប់ចង់លក់ ហើយខ្ចីលុយម្ចាស់ផ្ទះជួល ២០០ ដុល្លារ។

ពេលនោះ ស្ត្រីជាម្ចាស់ផ្ទះ បានប្រាប់ថាមិនមានដល់ ២០០ ទេ មានតែលុយ ៤០ ម៉ឺនរៀល (៤០០.០០០) ស្រាប់តែស្ត្រីនោះ តបវិញថា ៤០ ម៉ឺនក៏យកដែរ ហើយក៏ប្រគល់ពេជ្រមួយគ្រាប់នោះឲ្យទៅម្ចាស់ផ្ទះជួល ហើយសន្យាថា ថ្ងៃទី ១៩ ខែកុម្ភៈនេះ នឹងមកជួលបន្ទប់ស្នាក់នៅហើយជិះម៉ូតូឌុបទៅបាត់។

រូបភាពស្ត្រីជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១២៖ ៣០ នាទីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅ​ភូមិ​កំពង់​ស្វាយ​ សង្កាត់​កំពង់​ស្វាយ​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អធិការក្រុងសិរីសោភ័ណ លោក វរសេនីយ៍ឯក សុីឌី បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈនេះ មានមនុស្សប្រុសម្នាក់ បានឌុបស្ត្រីម្នាក់ ក្នុងឯកសណ្ឋានអាវសខោក្រហម បានមកសួរនាំជួលបន្ទប់របស់ស្ត្រី ឈ្មោះ ផ្លុង រ៉ានី អាយុ ៥១ ឆ្នាំ ជាគ្រូបង្រៀន និងជាម្ចាស់បន្ទប់ជួល ពេលនោះ មនុស្សប្រុសនោះ បានឈប់ម៉ូតូនៅចំណុចខាងមុខរបងខ្លោងទ្វារ។

លោក អធីការបានបន្តថា មនុស្ស​ស្រីម្នាក់នោះ​​បាន​ចូល​មក​និយាយ​ជាមួយ​និង​ម្ចាស់​បន្ទប់​ជួល​ សួរ​នាំ​រឿង​ជួល​បន្ទប់​ ហើយ​បាន​និនិយាយខ្ចី​លុយ​ម្ចាស់​បន្ទប់​ជួល​ចំនួន​២០០ដុល្លារ គេមាន​ពេជ្រ១គ្រាប់លក់បាន​បង្ហាញ​ម្ចាស់​បន្ទប់​ជួល​ ចំណែក​ម្ចាស់​បន្ទប់ជួល​​ ថាមិន​មាន​លុយទេ​ មាន​តែ​៤០ ម៉ឺនរៀល (៤០០.០០០) ហើយ​ជនសង្ស័យ​ថា ៤០ ម៉ឺនរៀលក៏បាន​ដែល​ពេលនោះ​ម្ចាស់​បន្ទប់​ជួល​ក៏ហុចលុយចំនួន​៤០០.០០០រៀលទៅ​ស្ត្រីនោះស្របពេលនោះជនសង្ស័យបាន​ហុច​របស់ថាជាពេជ្រឲ្យគាត់ដែរបន្ទាប់មកជនសង្ស័យ​បាន​សួរថា​មាន​លេខ​ម៉ូតូ​ឌុប​ឬអត់​ ពេលនោះអ្នក​ជួល​បបន្ទប់ជិតនោះបានតេហៅម៉ូតូឌុបមកហេីយ​ជនសង្ស័យបានជិះម៉ូតូឌុប​ទៅបាត់ ហេីយ​សន្យា​ថា​ថ្ងៃ​ទី​១៩ ខែ កុម្ភះ ឆ្នាំ ២០២១​និងមកជួលបន្ទប់នៅ​មិន​ពិបាក​កក់​លុយទេ​។

ក្រោយ​ពេលជនសង្ស័យ​ទៅបាត់​ម្ចាស់​បន្ទប់​ជួល​បាន​យករបស់នោះមកលាតមេីលដូចជា​ដុំ​ថ្ម​ ក៏ខឹង​បាន​បោះចោលរបស់​នោះបាត់ទៅ។ក្រោយមកក៏បានមកដាក់ពាក្យប្តឹងនគរបាលក្រុងសិរីសោភ័ណលោកវរសេនីយ៍ឯក សុីឌីសន្យាថានិងខិតខំស្វែងរកជនបោកប្រាស់នេះយកមកដាក់ទោសឲ្យទាល់តែបាននៅពេលខាងមុខនេះ៕

អត្ថបទ៖វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម