ព័ត៌មានអន្ដរជាតិ
កម្មករឥណ្ឌារួតរិតដោយបំណុល ផ្លាស់ប្តូរជីវិតបន្ទាប់ពីប្រទះឃើញពេជ្រ១គ្រាប់
កម្មករជំពាក់បំណុលគេនៅភាគកណ្តាលប្រទេសឥណ្ឌាបានរកឃើញពេជ្រទំហំ ១៩,២២ការ៉ាត់មានតម្លៃជិត ១០០,០០០ដុល្លារ ដែលនឹងធ្វើឲ្យជីវិតរបស់គាត់ត្រូវផ្លាស់ប្ដូរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNNនៅថ្ងៃទី២៧ខែកក្កដានេះ។

បុរសរូបនេះមានឈ្មោះ Raju Gond ដែលជាធម្មតារកប្រាក់បានប្រហែល៤ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយការងារណាក៏លោកធ្វើដែរ ឲ្យតែបានកម្រៃមកផ្គត់ផ្គង់គ្រួសារ។ គាត់ធ្វើការក្នុងអណ្តូងរ៉ែពេជ្រក្នុងរដ្ឋ Madhya Pradesh ដែលជាស្រុកកំណើតរបស់គាត់ ហើយគាត់ក៏ជាអ្នកបើកត្រាក់ទ័រឲ្យកសិករណាដែលមានជីវភាពធូរធារ។
ប៉ុន្តែបុរសវវ័យ៤០ឆ្នាំរូបនេះនិងប្អូនប្រុសរបស់គាត់ឈ្មោះ Rakesh ពេលខ្លះបានចំណាយប្រាក់ ៩,៥០ដុល្លារក្នុងមួយថ្ងៃដើម្បីជីកយករ៉ែនៅក្នុងដីរបស់រដ្ឋាភិបាលទំហំ ៦៤ម៉ែត្រការ៉េ។ ទីនោះហើយជាកន្លែងដែលគាត់បានស្វែងរកសំណាងរបស់គាត់ ដោយកាលពីថ្ងៃពុធកន្លងទៅគាត់បានរកឃើញសំណាងដ៏មហាសាលមិនធ្លាប់ជួបក្នុងជីវិតរបស់គាត់ដោយប្រទះឃើញគ្រាប់ពេជ្រមួយគ្រាប់ដ៏ភ្លឺចែងចាំង។
បន្ទាប់ពីរកឃើញគាត់និងប្អូនប្រុស Rakesh បានឱបគ្នាហើយលោតដោយសប្បាយរីករាយ ពួកគេបានជិះកង់ចម្ងាយ១១គីឡូម៉ែត្រត្រឡប់ទៅផ្ទះ ដើម្បីប្រាប់រឿងដ៏រំភើបនេះទៅកាន់គ្រួសារពួកគេ បន្ទាប់មកពួកគេបានទៅការិយាល័យពេជ្រក្នុងស្រុកដើម្បីធ្វើការវាយតម្លៃគ្រាប់ពេជ្រ ។

លោក Anupam Singh ដែលជាអ្នកពិនិត្យពេជ្រជាផ្លូវការបានប្រាប់ CNN ថា វានេះគឺជាពេជ្រពណ៌ស ១៩,២២ការ៉ាត់និង មានតម្លៃប្រហែល ៩៥,៥០០ដុល្លារ។ លោកក៏បានបន្ថែមថា Panna ជាតំបន់ដែលមានពេជ្រដ៏សម្បូរបែប ដោយកាលនៅឆ្នាំ ១៩៦១ មានជនម្នាក់បានរកឃើញពេជ្រទំហំ៥៤,៥៥ ការ៉ាត់ បន្ទាប់មកនៅឆ្នាំ ២០១៨ ក៏មានអ្នកបានរកឃើញពេជ្រទំហំ៤២ការ៉ាត់ ហើយនៅដើមឆ្នាំនេះក៏មានអ្នករកឃើញពេជ្រតូចៗផងដែរ។
រដ្ឋាភិបាលឥណ្ឌាបានជួលអណ្តូងរ៉ែរាក់ៗដល់គ្រួសារដែលចង់ស្វែងរករ៉ែក្រោមការត្រួតពិនិត្យរបស់មន្ត្រីមូលដ្ឋាន។ រដ្ឋាភិបាលយកថ្លៃសួយសារអាករ១១,៥ភាគរយសម្រាប់ការស្វែងរកមួយ បូកនឹងពន្ធតិចតួច ហើយផ្តល់ចំនួនដែលនៅសល់ដល់អ្នកដែលបានរកឃើញ។
ងាកមកកាន់លោក Gond គាត់បានបើកគណនីធនាគារ ហើយកំពុងរង់ចាំយ៉ាងអន្ទះសារនូវទឹកប្រាក់ដែលទទួលបាន។គាត់ក៏បាននិយាយថា រឿងដំបូងដែលគាត់នឹងធ្វើបន្ទាប់ពីទទួលបានលុយគឺសងបំណុលគេវិញចំនួន ៦០០០ដុល្លារ។ បន្ទាប់មក លោកនឹងឲ្យកូនទាំងប្រាំពីរនាក់បានទទួលការអប់រំ សាងសង់ផ្ទះ ទិញដីទិញត្រាក់ទ័រ រួមទាំងជួយគ្រួសារប្អូនប្រុសរបស់លោក។ យ៉ាងណា លោកថាលោកនឹងនៅតែបន្តស្វែងរកពេជ្យបន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


