ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! អាស៊ានបើកខ្ទង់ចំណាយជាង១០លានដុល្លារ ទិញវ៉ាក់សាំងកូវីដឲ្យប្រទេសជាសមាជិក
អាស៊ាន បានសម្រេចចិត្តចំណាយប្រាក់១០.៥លានដុល្លារពីមូលនិធិឆ្លើយតបវីរុសកូរ៉ូណារបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងកូវីដសម្រាប់ប្រទេសជាសមាជិក។
អាស៊ានបានធ្វើការសម្រេចចិត្តបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីស្ថានភាពគ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈជាបន្ទាន់ (ACCWG-PHE) ដែលពិភាក្សាអំពីគំនិតផ្តួចផ្តើមឆ្លើយតបនឹងជំងឺកូវីដ១៩។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បាននិយាយថា ការផ្តល់វ៉ាក់សាំង គឺជាតម្រូវការបន្ទាន់ហើយប្រទេសជាសមាជិកនីមួយៗ ត្រូវបញ្ជាក់ពីប្រភេទនិងបរិមាណវ៉ាក់សាំងដែលពួកគេត្រូវការ។
លោកក៏បានផ្តល់យោបល់ឲ្យប្រើប្រាស់យន្តការជាសកល ក្នុងការផ្តល់វ៉ាក់សាំងកូវីដដូចជាកម្មវិធី Covax ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អាស៊ានផងដែរ។
មូលនិធិនេះ ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមិថុនាឆ្នាំមុន ដើម្បីកាត់បន្ថយការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រ អភិវឌ្ឍការព្យាបាលនិងវ៉ាក់សាំងកូវីដ និងការត្រៀមខ្លួនសម្រាប់ភាពអាសន្ននាពេលអនាគត។
មូលនិធិនេះបានទទួលវិភាគទានជាង១៥លានដុល្លារ ពីប្រទេសជាសមាជិកនិងដៃគូ។
គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជាកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ានិងសិង្ហបុរីបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដរួចទៅហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ក្រុមហ៊ុន Pfizer-BioNTech ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកដំបូងលើស្ត្រីមានផ្ទៃពោះ
ចុចអាន៖ ឥណ្ឌូនេស៊ី ដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត