ជីវិតកម្សាន្ដ
មាស សុខសោភា ប្រកាសកុងត្រាក្លាយជាតារាពេញសិទ្ធរយៈពេល១ឆ្នាំនៅផលិតកម្មរាម
ភ្នំពេញ ៖ តារាចម្រៀងសម្លេងផ្អែម មាស សុខសោភា បានប្រកាសដោយបញ្ជាក់ថា សម្រាប់វត្តមានរបស់នាងចូលមករួមរស់ជាមួយផលិតកម្មរាមនេះ គឺបានសម្រេចចិត្តចុះកុងត្រារយៈពេលមួយឆ្នាំពេញតែម្តង ខណៈកន្លងមកខ្លួនជាតារាចម្រៀងឯករាជ្យមិនកុងត្រាជាមួយផលិតកម្មណាមួយនោះឡើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ តារាស្រី មាស សុខសោភា បានប្រកាសជំហររបស់ខ្លួនដោយភាពជឿជាក់ថា ការសម្រេចចិត្តចូលផលិតកម្មរាមរហូតឈានដល់ធ្វើការចុះកិច្ចសន្យារយៈ១ឆ្នាំនេះ គឺកើតចេញពីបេះដូងនិងក្តីស្រលាញ់រវាងនាងនិងថៅកែផលិតកម្មនេះតែម្តង។

មាស សុខសោភា បានបន្តថា សម្រាប់ក្តីស្រលាញ់ដែលកើតចេញពីបេះដូងនេះទើបធ្វើឲ្យនាងសម្រេចចិត្តបែបនេះ។ម្យ៉ាងទៀតក៏មិនប្រាកដទេថា កុងត្រា១ឆ្នាំនេះក៏អាចឈានដល់មួយជីវិតទៀតផង បើដំណើរការជោគជ័យទៅដោយរលូន។ បន្ថែមពីនេះ មាស សុខសោភា ក៏បានបង្ហាញជំនឿថានឹងរក្សាបានការគាំទ្រនិងក្តីស្រលាញ់ពីមិត្តៗយុវវ័យរួមទាំងមហាជនចំពោះវត្តមាននាងនៅក្នុងផលិតកម្មរាមនេះ៕
ដោយ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់