ជីវិតកម្សាន្ដ
វណ្ណដា អរគុណ លោក ទូច ស៊ាងតាណា ផ្ដល់សិទ្ធិយកគំរូបទ «ចម្រៀងសោកា» បញ្ចូលក្នុងបទ «មិនអាចវិលវិញ»
កំពូលតារាចម្រៀងរ៉េបលំដាប់ជួរមុខរបស់កម្ពុជា វណ្ណដា បានថ្លែងឲ្យដឹងថា បើគ្មានការគាំទ្រ និងអនុញ្ញាតផ្តល់សិទ្ធិពីតារាចម្រៀងមានសំនៀងរណ្ដំមួយរូបនៅក្នុងវង់តន្ត្រី ដ្រាកា (Drakkar Band) លោក ទូច ស៊ាងតាណា នោះទេ គឺការធ្វើបទ«មិនអាចវិលវិញ» នឹងមិនអាចធ្វើបានដោយរលូននោះទេ។

តារារ៉េប វណ្ណដា បានលើកឡើងថា «ខ្ញុំបាទ និងក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ ឯកឧត្ដម ទូច ស៊ាងតាណា ដែលជាតារាចម្រៀងមានសំនៀងរណ្តំមួយរូបនៅក្នុងវង់តន្ត្រី ដ្រាកា (Drakkar B and) ចំពោះការផ្តល់សិទ្ធិអនុញ្ញាតក្នុងការបញ្ចូលភ្លេងគំរូរបស់បទដើម «ចម្រៀងសោកា» ទៅក្នុងបទចម្រៀង«មិនអាចវិលវិញ» ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងស្តាប់ចង្វាក់បទភ្លេងនេះជាថ្មីម្តងទៀត»។
លោក វណ្ណដា បាននិយាយទៀតថា «ចំពោះដំណើរការធ្វើបទនេះ នឹងមិនអាចធ្វើបានដោយរលូននោះទេ បើគ្មានការគាំទ្រ និងអនុញ្ញាតពី ឯកឧត្ដម ជាមួយគ្នាផងដែរ ឯកឧត្ដម បានផ្តល់កិត្តិយសដ៏ធំធេង ចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមពិសាអាហារពេលល្ងាច សំណេះសំណាល និងផ្តល់យោបល់ដល់ក្មួយៗ និងក្រុមការងារ»។

តារាចម្រៀងរ៉េប លោក វណ្ណដា លើកឡើងបន្ថែមទៀតថា «ជាចុងក្រោយ ខ្ញុំ ក៏សង្ឃឹមថា ពុកម៉ែបងប្អូនទស្សនិកទាំងអស់ពេញចិត្តរីករាយ និងសណ្ដាប់ជាមួយបទ«មិនអាចវិលវិញ» ដែលជាបទទំនុកភ្លេងថ្មី និងស្រលាញ់បទនេះឲ្យច្រើនៗ»។
សូមជម្រាបថា លោក វណ្ណដា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេងដែលបច្ចុប្បន្នកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ទាំងទីផ្សារក្នុង និងក្រៅស្រុក។ បន្ថែមនោះ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូប បានធ្វើឲ្យប្រទេសជិតខាងជាច្រើន បានស្គាល់តម្លៃសិល្បៈនៅកម្ពុជាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


