ព័ត៌មានអន្ដរជាតិ
ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែនទ័ពក៏ចាំបាច់
“អ៊ុយក្រែនមិនមែនត្រូវការតែអាវុធមួយមុខប៉ុណ្ណោះទេ ឯការកែនកងទ័ពយកមកប្រើប្រាស់អាវុធទាំងនោះក៏ចាំបាច់ដូចគ្នា” ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានគណៈកម្មាធិការយោធាអង្គការណាតូលោក Rob Bauer និងចុះផ្សាយដោយសារព័ត៌មាន Kyiv Post កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ។

លោក Rob Bauer បាននិយាយនៅក្នុងវេទិកាសន្តិសុខទីក្រុងកៀវថា “អ៊ុយក្រែនមិនត្រឹមតែត្រូវការគ្រាប់បែកដៃថ្មីៗ រថក្រោះ និងរថពាសដែកប៉ុណ្ណោះទេ អ៊ុយក្រែនក៏ត្រូវការកម្លាំងទ័ពថ្មីផងដែរ ដោយសារតែមានទាហានស្លាប់ និងត្រូវរបួសជាច្រើន ដូច្នេះជំហានដំបូងយើងត្រូវនិយាយពីការកែនទ័ព បន្ទាប់មកពិភាក្សាពីការចុះចូល” ។
ប្រមុខយោធាអង្គការណាតូរូបនេះបញ្ជាក់បន្ថែមថា មុខព្រួញមួយទៀតសម្រាប់ការការពារប្រទេស គឺមិនត្រឹមតែអាវុធ ឬលុយកាក់បណ្ណោះទេ ប៉ុន្តែក៏ត្រូវមានជំនួយគាំទ្រពីសង្គមជាតិផងដែរ ដោយសារតែការរក្សាទឹកដីកុំឲ្យបាត់បង់ក្នុងទំហំណាមួយ គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នាក្នុងប្រទេសរបស់ខ្លួន ពោលមិនមែនត្រឹមតែប្រមុខរដ្ឋ ឬរដ្ឋមន្ត្រីការពារជាតិតែម្នាក់ឯងនោះទេ ។
ថ្លែងក្នុងជំនួបពិភាក្សាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba, លោក Bauer បានលើកឡើងទៀត “ខណៈពេលដែលពិភពលោកមានសុទិដ្ឋិនិយមឈ្នះសង្គ្រាមខ្លាំងពេកកាលពីឆ្នាំ ២០២៣ កន្លងទៅ ដូច្នេះចំពោះឆ្នាំ ២០២៤ នេះវិញ យើងមិនគួរបង្កកំហុសដូចពេលមុនៗឡើយ ពោលកុំដាក់ក្ដីសង្ឃឹមឈ្នះសង្គ្រាមខ្លាំងពេក ។ ទោះយ៉ាងណា យើងមានហេតុផលគ្រប់បែបយ៉ាងលើសមត្ថភាពអ៊ុយក្រែនក្នុងការសម្រេចបានជោគជ័យលើសមរភូមិប្រយុទ្ធ” ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី ចាប់ផ្តើមផលិតគ្រាប់បែកគួរឲ្យខ្លាចខ្នាតធំ ទុកប្រើក្នុងសង្គ្រាម
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


