ជីវិតកម្សាន្ដ
តួសាន់ឆាយ ទម្លាយការពិតថា អតីតស្វាមីធ្លាប់គប់សៀវភៅធ្ងន់ ចំកណ្ដាលមុខនាងក្នុងអំឡុងមានផ្ទៃពោះ
តារាតៃវ៉ាន់ Barbie Hsu ឬអតីតតួសាន់ឆាយ និងស្វាមីអតីតស្វាមីអ្នកជំនួញចិនវ័យ ៤២ ឆ្នាំ Wang Xiaofei បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាច្រើន ចាប់តាំងពីការលែងលះរបស់ពួកគេនៅចុងឆ្នាំ ២០២១។ នាពេលថ្មីៗនេះ Xiaofei បានធ្វើការអះអាងជាច្រើននៅក្នុងតុលាការតៃវ៉ាន់ថា Barbie បានប្រើកាតឥណទានរបស់គាត់លើអំណោយ និងរបស់របរសម្រាប់អាពាហ៍ពិពាហ៍ជាបន្តបន្ទាប់របស់នាងជាមួយ DJ Koo តារារ៉េបកូរ៉េអាយុ ៥៤ ឆ្នាំ។

ថ្វីយ៉ាងនេះ នាងបានបដិសេធការលើកឡើងក្នុងការបង្ហោះយ៉ាងវែងលើបណ្តាញសង្គម ដោយនិយាយថា គឺ Xiaofei ដែលបោកប្រាស់ក្នុងការរៀបការរបស់ពួកគេ។ ក្នុងនោះថែមទៀត សាន់ឆាយក៏បានបង្ហាញពីរបៀបដែលអតីតស្វាមីបានប្រើហិង្សាលើនាងផងដែរ។
ក្នុងអំឡុងពេលមួយដែល Xiaofei ស្រវឹងស្រាយ៉ាងខ្លាំង គាត់បានរុញ Barbie ដែលនៅពេលនោះមានផ្ទៃពោះឲ្យដួលយ៉ាងច្រងាប់ច្រងិន។ នាងបានសរសេរថា “បន្ទាប់មក អ្នកបានយកសៀវភៅគម្របរឹងរបស់ Harry Potter ហើយគប់មកខ្ញុំពេញទំហឹង”។
បន្ទាប់ពីការលាតត្រដាងរបស់សាន់ឆាយជាសាធារណៈ សៀវភៅគម្របរឹងរបស់ Harry Potter បានក្លាយជាប្រធានបទពេញនិយមនៅលើ Weibo ។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានរិះគន់ Xiaofei ចំពោះការវាយប្រពន្ធដែលមានផ្ទៃពោះ មនុស្សជាច្រើនមានខ្លះជឿចំណែកមួយចំនួនទៀតមិនជឿសម្ដីរបស់នាងឡើយ។
យោងតាមអ្នកលេងអ៊ីនធឺណិតមួយចំនួន បានប្រមូឡនូវព័ត្តុងតាងដ៏សំខាន់ពីឈុតដែលប្រមូលបាន មានសៀវភៅចំនួន ៧ក្បាល ត្រូវបានដាក់ក្នុងប្រអប់ដូចដើម និងមានទម្ងន់ ៧.៧ គីឡូក្រាម ទោះបីជាអ្នកផ្សេងទៀតអះអាងថាវាមានទម្ងន់ ៩.៩ គីឡូក្រាមក៏ដោយ។
លើសពីនេះមានមតិជាច្រើនទៀតបានបញ្ចេញដែរថា Xiaofei បានគប់សៀវភៅមួយក្បាលក៏ដោយ វាអាចបណ្តាលឲ្យមានរបួសយ៉ាងខ្លាំងប្រសិនបើ Barbie ត្រូវបានប៉ះមួយទំហឹង។ ជាពិសេស សូម្បីតែសៀវភៅមួយក្បាលនឹងលើសពី ១.៤ គីឡូក្រាម ក៏អាចសម្លាប់នរណាម្នាក់បានដែរ នេះមិនលើកនិយាយអំពីគម្របរឹងរបស់សៀវភៅទេ សូម្បីតែកំណែក្រដាសក៏អាចបណ្តាលឲ្យមានរបួសបានដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួ សាន់ឆាយ បើកទូលាយឲ្យកូនៗ ហៅដៃគូថ្មីរបស់អតីតស្វាមីថា ម្ដាយពេញៗមាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


