ជីវិតកម្សាន្ដ
តួ សាន់ឆាយ បើកទូលាយឲ្យកូនៗ ហៅដៃគូថ្មីរបស់អតីតស្វាមីថា ម្ដាយពេញៗមាត់
ម្ដាយរបស់តារាចម្រៀង និងជាតារាសម្ដែង Barbie Hsu ឬអតីតតួសាន់ឆាយ បានបង្ហើបថា កូនស្រីរបស់នាងកំពុងគាំទ្រអតីតស្វាមីដោយបង្កើតទំនាក់ទំនងថ្មី និងលើកទឹកចិត្តកូនៗឲ្យទាក់ទងជាមួយដៃគូថ្មីរបស់គាត់មិនប្រកាន់ខឹង ឬហាមឃាត់សូម្បីតែបន្តិចណាឡើយ។
ក្នុងអំឡុងពេលសម្រាករដូវរងា អតីតស្វាមីរបស់សាន់ឆាយដែលជាអ្នកជំនួញជនជាតិចិនឈ្មោះ Wang Xiaofei បានយកកូន២នាក់របស់ពួកគេចេញ ដែលជាការសម្រេចចិត្តមួយដែលត្រូវបានគេរាយការណ៍ថា អតីតគូស្វាមីនេះបានព្រងព្រាងគ្នារួចរាល់អស់ហើយ។

ក្នុងនោះផងដែរ សាន់ឆាយបានពន្យល់ថា ការរៀបចំនេះត្រូវបានព្រមព្រៀងគ្នាដោយគ្មានគាបសង្កត់ណាមួយ ឬការគំរាមគំហែងពីភាគីម្ខាងទៀតទេ។ ជាការសម្រេចចិត្តនេះទៀតសោត គឺជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានានូវបទពិសោធន៍នៃការចិញ្ចឹមកូនដោយរលូនសម្រាប់កូនៗទៅថ្ងៃខាងមុខ។
យោងតាមវិបផតថលរបស់ចិន Sohu លោក Wang បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅប្រទេសសិង្ហបុរីជាមួយមិត្តស្រីថ្មីរបស់គាត់ឈ្មោះ Mandy រួមជាមួយនឹងកូនពីរនាក់ពីអាពាហ៍ពិពាហ៍មុនរបស់គាត់ជាមួយសាន់ឆាយ។ ប្រភពបានណែនាំថាម្ដាយថ្មីបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកុមារ ហើយជារឿយៗតែងតែនាំពួកគេចេញទៅក្រៅសម្រាប់សកម្មភាព និងពេលវេលាទំនាក់ទំនង។
យោងតាមក្រុមហ៊ុនអ៊ីនធឺណេតចិន ១៦៣ បានឲ្យដឹងថា ខណៈដែលភាពតានតឹងរវាងសាន់ឆាយ និងអតីតស្វាមី បានធូរស្រាល យោងតាមរបាយការណ៍ ជម្លោះផ្លូវច្បាប់របស់ពួកគេលើការបែងចែកទ្រព្យសម្បត្តិ និងការគាំទ្រកុមារនៅតែមិនទាន់ដោះស្រាយនៅក្នុងតុលាការ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកាសលែងលះនៅចុងឆ្នាំ២០២១ ក្រោយរៀបការដប់ឆ្នាំជាមួយ Wang Xiaofei នាងបានផ្តោតលើការចិញ្ចឹមកូនពីរនាក់នៅតៃវ៉ាន់។ ក្រោយមកទៀតក្នុងឆ្នាំ២០១២ នាងបានរកឃើញសុភមង្គលក្នុងទំនាក់ទំនងថ្មីមួយជាមួយនឹងតារាចម្រៀងនិងផលិតករតន្ត្រី DJ Koo បានប្រកាសរៀបការនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចុងភៅទេវតាបំផុសគំនិតទិនហ្វីក្នុងភាពយន្តឆ្នាំ១៩៩៦ រងការរិះគន់ធ្វើម្ហូបអត់អនាម័យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


