ព័ត៌មានអន្ដរជាតិ
លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃចន្ទទី២៥ខែមីនា ប្រទេសរុស្ស៊ី កំពុងកាន់ទុក្ខជនរងគ្រោះនៃការវាយប្រហារភេរវកម្មក្នុងសាលប្រគំតន្ត្រីនៅជាយក្រុងមូស្គូ ដោយព្រឹត្តិការណ៍កម្សាន្ត និងកម្មវិធីទាំងអស់ត្រូវបានលុបចោល នៅក្នុងរដ្ឋធានី និងទីក្រុងមួយចំនួនទៀត ខណៈតួលេខមនុស្សស្លាប់បានកើនដល់១៣៧នាក់ហើយ។
ទង់ជាតិត្រូវបង្ហូតពាក់កណ្តាលដង ទូទាំងប្រទេសនិងតាមស្ថានទូតរុស្ស៊ីនៅបរទេស ដើម្បីកាន់ទុក្ខចំពោះការវាយប្រហារសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ី។
ទន្ទឹមនោះ តួលេខចុងក្រោយពីគណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា មនុស្សស្លាប់កើនដល់១៣៧នាក់ ខណៈក្រុមស្វែងរក កំពុងបន្តធ្វើការក្រែងរកឃើញសាកសពមនុស្សបន្ថែមទៀត នៅតាមអគារដែលត្រូវភ្លើងឆេះ។
យោងតាមក្រុមស៊ើបអង្កេត, កុមារ៣នាក់គឺស្ថិតក្នុងចំណោមមនុស្សស្លាប់ ហើយគិតត្រឹមពេលនេះ សាកសពសរុប៦២ ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ។ ក្រៅពីអ្នកស្លាប់ មនុស្សប្រមាណ១៨០នាក់ផ្សេងទៀត ក៏ត្រូវរបួសផងដែរនៅក្នុងអំពើភេរវកម្មនេះ។
ត្បិតក្រុមរដ្ឋឥស្លាម (IS) ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះមែន ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ី មិនទាន់ជឿទេ ហើយក៏មិនទាន់ចង្អុលចំមុខថានរណានៅពីក្រោយរឿងនេះដែរ។
មកទល់ពេលនេះ រុស្ស៊ី ចាប់បានជនសង្ស័យចំនួន១១នាក់ហើយ ដោយជឿថាពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មដ៏សាហាវឃោរឃៅ ហើយក្នុងនោះ មាន៤នាក់ដែលរុស្ស៊ីអះអាងថា ចូលរួមដោយផ្ទាល់ក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រី។
សេចក្តីថ្លែងការណ៍របស់ FSB បាននិយាយថា ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានចាប់ខ្លួននៅពេលព្រឹកព្រលឹមថ្ងៃសៅរ៍ (ពេលវេលានៅរុស្ស៊ី) ក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែន។ ពួកគេបានធ្វើដំណើរក្នុងរថយន្តម៉ាក Renault Symbol/Clio ពណ៌ស ដែលជិះគេចពីកន្លែងកើតហេតុ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានរុស្ស៊ី, ឧក្រិដ្ឋជនទាំង៤ មានបំណងឆ្លងកាត់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន ហើយមានទំនាក់ទំនងជាមួយអ៊ុយក្រែន រីឯការឃុំខ្លួនជនសង្ស័យចំនួន៧នាក់ផ្សេងទៀត គឺធ្វើឡើងនៅទីក្រុងមូស្គូ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរុស្ស៊ីមិនបានបញ្ចេញទិន្នន័យណាមួយអំពីឈ្មោះឬសញ្ជាតិរបស់អ្នកទាំង១១ ដែលកំពុងជាប់ឃុំខ្លួននោះទេប៉ុន្តែក្រសួងមហាផ្ទៃរុស្ស៊ី បញ្ជាក់ថា គ្មានជនសង្ស័យណាម្នាក់មានសញ្ជាតិរុស្ស៊ីឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយវាយប្រហារភេរវកម្ម រុស្ស៊ី ប្រកាសថា “ឈាម សងដោយឈាម”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៨ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ