កីឡា
យប់នេះ កម្ពុជា ប៉ះ ហ្គីយ៉ាន ក្នុងព្រឹត្តិការណ៍ FIFA Series
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួប ក្រុមជម្រើសជាតិហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូង ក្នុងព្រឹត្តិការណ៍មិត្តភាពអន្តរជាតិ FIFA Series វេលាម៉ោង២យប់ជ្រៅ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអ៊៊ូឌីត ផ្សាយបន្តផ្ទាល់ដោយ BTV News។

ស្ថិតនៅចំណាត់ថ្នាក់លេខខ១៧៩ កម្ពុជាបន្តធ្វើការធ្ងន់ទៀតនៅពេលតទល់នឹងហ្គីយ៉ាន ដែលចំណាត់ថ្នាក់លេខ១៥៧ក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក។ ការប្រកួត៤លើកចុងក្រោយ តាំងពីខែតុលា ឆ្នាំ២០២៣ កម្ពុជាធ្វើមិនល្អសោះ ដោយមិនអាចរកគ្រាប់បាល់សូម្បីតែ១គ្រាប់ និងមិនទាន់រកបានជ័យជម្នះឡើយ។ នេះជាបញ្ហាធំបង្ហាញថា កម្ពុជាកំពុងខ្វះខ្សែប្រយុទ្ធដែលមានគុណភាពបញ្ចប់ទី។

ការប្រកួតទី២នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ លោក Felix Dalmás ទំនងជាផ្លាស់ប្ដូរយុទ្ធសាស្រ្ដខ្លះៗ ដើម្បីរកគ្រាប់បាល់ ក៏ដូចជាជ័យជម្នះជូនអ្នកគាំទ្រ។

ការប្រកួត៥លើកចុងក្រោយ ក្រុមជម្រើសជាតិហ្គីយ៉ាន ធ្វើបានយ៉ាងល្អ ដោយឈ្នះ៤ និងចាញ់១ ហើយស៊ុតបញ្ចូលទីបាន១៥គ្រាប់ និងរបូតគ្រាប់បាល់តែ៥គ្រាប់ប៉ុណ្ណោះ។ មុនប៉ះកម្ពុជា ហ្គីយ៉ាន ទើបតែចាញ់ជម្រើសជាតិកាប់វែរ ១-០ ក្នុងព្រឹត្តិការណ៍ FIFA Series ដែរ។ កំណត់ត្រាដ៏ល្អរបស់ហ្គីយ៉ាន គឺឈរលេខ១ក្នុងពូល D វគ្គជម្រុះពានរង្វាន់ CONCACAF Nations League B ក្រោយប្រកូត៥លើក ឈ្នះទាំង៥ មាន១៥ពិន្ទុ ហើយទទួលបានកៅអីឡើងទៅលេងនៅពានរង្វាន់ CONCACAF Nations League A។

ក្រោយបញ្ចប់ព្រឹត្តិការណ៍មិត្តភាពអន្តរជាតិនេះ ហ្គីយ៉ាន មានកាតព្វកិច្ចក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ក្នុងតំបន់អាមេរិកខាងត្បូង ខណៈកម្ពុជាគ្មានកម្មវិធីប្រកួតទេ ក្រោយធ្លាក់ជម្រុះ World Cup តាំងពីជុំទី១៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


