ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍៖ លំហូរពលករវិលមកប្រទេសវិញ នឹងមានកំណើនខ្ពស់ជាងឆ្នាំមុនៗ នាឱកាសចូលឆ្នាំខ្មែរ
លំហូរពលករខ្មែរវិលត្រលប់ចូលប្រទេសវិញ នឹងមានកំណើនខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ជាពិសេសនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងច្រកទ្វាអន្តរជាតិដូង ដែលអាចមានពលករខ្មែរវិលចូលច្រើនជាងគេ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ នេះជាការព្យាករណ៍ដោយអគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក សុខ វាសនា។

លោកអគ្គនាយកអន្តោប្រវេសន៍បានព្យាករណ៍ទុកជាមុនពេលនេះ ដោយហេតុមានបទបញ្ជាណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យក្រសួងស្ថានប័នពាក់ព័ន្ធចូលរួមសហការគ្នាក្នុងការជួយសម្របសម្រួលដល់ពលករ ខែ្មរដែលនឹងវិលត្រលប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងដូច្នេះថា៖ «យោងតាមបទបញ្ជាណែនាំរបស់ថ្នាក់នាំនេះ អាចនឹងមានការកើនឡើងខ្ពស់ក្នុងការវិលត្រលប់ចូលប្រទេសច្រើនជាងរាល់ឆ្នាំតាមបណ្ដាច្រកទ្វារអន្តរជាតិជាប់ព្រំដែនថៃ ជាពិសេសនៅប៉ុស្តិ៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង ដែលអាចមានពលករខ្មែរចូលច្រើនជាងគេ»។

ដើម្បីជាការត្រៀមលក្ខណៈជាមុន លោកឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់កម្លាំងមន្ត្រីបន្ថែមជាច្រើនរូប និងបានចាត់ឱ្យក្រុមការងារជំនាញត្រូវត្រៀមរៀបចំប្រព័ន្ធបចេ្ចកទេសមួយចំនួនក្នុងការជួយសម្របសម្រួលដល់ពលករខែ្មរដែលវិលត្រលប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ។

ឧត្តមសេនីយ៍ឯក សុខ វាសនា លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលបែបបទលើការពិនិត្យដំណើរចេញ-ចូលជូនពលករខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោក សេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ព្រមទាំងនាយប៉ុស្តិ៍តាមបណ្ដាច្រកទ្វារអន្តរជាតិពាក់ព័ន្ធមួយចំនួន។

តាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានក្រុមការងារជាច្រើន ហើយថ្មីៗនេះ ក៏មានកិច្ចប្រជុំពិភាក្សាម្ដងរួចមកហើយក្នុងការត្រៀមលក្ខណៈមួយចំនួនពាក់ព័ន្ធដំណើរចូល-ចេញរបស់ពលករខ្មែរ ដែលនឹងវិលត្រលប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជានេះ។
លោកឧត្តមសេនីយ៍ឯក បន្តថា កិច្ចប្រជុំនេះ គឺបានរៀបចំឱ្យមន្រ្តីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិដែលជាប់ព្រំដែនថៃ ត្រូវរៀបចំត្រៀមលក្ខណៈ ដើម្បីធានាឱ្យបានការគ្រប់គ្រង និងសម្រួលដល់អ្នកដំណើរជាតិ-អន្តរជាតិ ជាពិសេសទទួលជួយសម្របសម្រួលជូនពលករខ្មែរមកកម្ពុជាវិញ ធ្វើដំណើរចេញចូលឱ្យបានស្រួល ឆាប់រហ័ស ប្រកបដោយសន្តិសុខ និងមានសុវត្តិភាព៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


