Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី២៨ខែមីនា, ក្រុមអ្នកជ្រមុជទឹកបានរកឃើញសាកសពកម្មករ២នាក់ក្នុងចំណោម៦នាក់ ដែលធ្លាក់ពីស្ពាន Francis Scott Key ក្រោយពេលបាក់ដោយសារត្រូវកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង បុកចំយ៉ាងពេញទំហឹង។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសពទាំង២ ម្នាក់ឈ្មោះ Alejandro Hernandez Fuentes អាយុ៣៥ឆ្នាំនិងម្នាក់ទៀតឈ្មោះ Dorian Ronial Castillo Cabrera អាយុ២៦ឆ្នាំ ត្រូវបានស្រង់ចេញពីទន្លេ Patapsco ហើយមន្ត្រីប៉ូលិសរដ្ឋ Maryland និយាយថា រថយន្តដឹកបុរសទាំងពីរនាក់នេះ ក៏ត្រូវបានរកឃើញក្នុងដែនទឹក ស្ថិតនៅចម្ងាយប្រហែល៧.៦ម៉ែត្រ ជិតផ្នែកកណ្តាលនៃស្ពានដែលបាក់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជ្រមុជទឹក កំពុងតាមរកសាកសពកម្មករចំនួន៤នាក់ទៀត ទាំងដែលត្រូវតស៊ូធ្វើការក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

(រូបថត៖ Getty)

គេដឹងថា មានកម្មករចំនួន៦នាក់ កំពុងបំពេញការងារជួសជុលស្ពាន ពេលធ្លាក់ចូលទន្លេហើយ១៨ម៉ោងក្រោយមក ពួកគេត្រូវបានសន្មត់ថា គ្មាននរណាម្នាក់អាចនៅមានជីវិតឡើយ។

សូមជម្រាបឡើងវិញ ស្ពាន Francis Scott Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿង បុកចំពេញទំហឹង នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៦ខែមីនា។

(រូបថត៖ Getty)

កប៉ាល់សិង្ហបុរីទម្ងន់៩៦ម៉ឺនតោនមួយនេះមានឈ្មោះថា Dali ប្រវែង៣០០ម៉ែត្រ និងចុះបញ្ជីជាមួយក្រុមហ៊ុន Grace Ocean Pte Ltd ដែលជាសម្ព័ន្ធជាមួយ Synergy Marine Group ប៉ុន្តែត្រូវបានជួលដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk។ វាកំពុងចេញដំណើរពីទីក្រុង Baltimore នៅម៉ោង១ព្រឹក ហើយឆ្ពោះទៅកាន់ទីក្រុង Colombo នៃប្រទេសស្រីលង្កា។ តាមការគ្រោងទុក វានឹងទៅដល់គោលដៅនៅថ្ងៃទី២២ខែមេសា។

យោងតាមរបាយការណ៍របស់ ABC News, កប៉ាល់បានបាត់បង់ការគ្រប់គ្រង នៅពេលចាកចេញពីកំពង់ផែ ហើយក្រុមនាវិកក៏បានជូនដំណឹងដល់មន្ត្រីរដ្ឋ Maryland ដែរ។

(រូបថត៖ ZUMA)

ស្ពាន​នេះមានយានជំនិះ​ពាណិជ្ជកម្ម និងរថយន្តដឹក​អ្នក​ដំណើរឆ្លងកាត់​ជាង១២លាន​គ្រឿង​ក្នុង​ឆ្នាំ២០២៣។ ដោយឡែក កំពង់ផែ Baltimore គឺជាមជ្ឈមណ្ឌលគ្រប់គ្រងគ្រឿងចក្រកសិកម្ម សំណង់ ធ្យូងថ្ម ព្រមទាំងការនាំចូលនិងនាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗផងដែរ។

ត្បិតចាប់ពីឆ្នាំ១៩៦០ដល់ឆ្នាំ២០១៥ ពិភពលោក ជួបហេតុការណ៍បាក់ស្ពានធំចំនួន៣៥លើក បណ្តាលឲ្យមនុស្ស៣៤២នាក់ បាត់បង់ជីវិតក៏ពិតមែន ប៉ុន្តែគេដឹងថា អាមេរិក ជួបគ្រោះអកុសលចំនួន១៨លើក ហើយក្នុងនោះទៀតសោត អាមេរិកជួបគ្រោះថ្នាក់បាក់ស្ពានដែលបង្កឡើងដោយកប៉ាល់ដ៏រន្ធត់ ត្រឹមតែ៧លើកប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ជួបគ្រោះអកុសល កប៉ាល់បុកស្ពានដ៏រន្ធត់ ចំនួន៧លើក ក្នុងប្រវត្តិសាស្រ្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥០ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម