Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

បានផុស

នៅ

ក្រុមប្រឹក្សាសាលាធំៗចំនួន ៤ នៅក្នុងខេត្ត Ontario របស់ប្រទេសកាណាដាបានដាក់ពាក្យប្តឹងប្រឆាំងនឹងកម្មវិធីកម្សាន្ត TikTok, ក្រុមហ៊ុន Meta និង SnapChat ដោយចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះកំពុងរំខានដល់ការសិក្សារបស់សិស្ស ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៩ ​​ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យបណ្ដឹងនេះប្រឆាំងនឹងវេទិកាដូចជា Facebook ,TikTok, SnapChat និង Instagram បន្ទាប់ពីកម្មវិធីទាំងនេះកំពុងបង្កឲ្យកុមារញៀននឹងការប្រើប្រាស់ ប៉ះពាល់ដល់ការគិត ដល់អាកប្បកិរិយា និងការរៀនសូត្ររបស់កុមារ ជាពិសេសធ្វើឲ្យគ្រូបង្រៀនពិបាកក្នុងការគ្រប់គ្រងជាដើម ។

ទន្ទឹមនឹងនោះ ពួកគេក៏កំពុងស្វែងរកសំណងលើការខូចខាតលើសពី ៤ ពាន់លានដុល្លារកាណាដា ស្មើរនឹង ២.៩ ពាន់លានដុល្លារសម្រាប់ការរំខានដល់ការសិក្សារបស់សិស្ស និងប្រព័ន្ធអប់រំប្រទេសកាណាដាផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យរបស់ Snap Inc. លោកស្រី Tonya Johnson ក៏បានចេញបកស្រាយពីមុខងាររបស់ Snapchat ផងដែរថា មិនជាប់ទាក់ទិននឹងរឿងរ៉ាវនេះនោះទេ ខណៈអ្នកតំណាងរបស់ក្រុមហ៊ុន Meta និង ByteDance មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះឡើយ ។

គួរបញ្ជាក់ថា រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក រួមទាំងរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក ក៏កំពុងប្តឹងក្រុមហ៊ុន Meta ផងដែរពីបទបង្កគ្រោះថ្នាក់ដល់យុវជន និងរួមចំណែកដល់វិបត្តិសុខភាពផ្លូវចិត្តរបស់យុវជន ដោយបង្កើតលក្ខណៈពិសេសនៅលើ Instagram និង Facebook ដោយចេតនា ហើយធ្វើឲ្យកុមារញៀននឹងវេទិការបស់ខ្លួន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៩ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម