ព័ត៌មានអន្ដរជាតិ
Taylor Swift និង Elon Musk ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីពិភពលោកព្រមគ្នា
Elon Musk មានក្រុមហ៊ុនថ្មីមួយចំនួនក្នុងបញ្ជីអ្នកមានបំផុតក្នុងពិភពលោក ខណៈដែលតារាចម្រៀងប៉ុប Taylor Swift ឥឡូវនេះឈានដល់ក្លាយមហាសេដ្ឋីពិភពលោក។ ដោយសារការកើនឡើងនៃភាគហ៊ុន Tesla និងការកើនឡើងនៃការវាយតម្លៃរបស់ក្រុមហ៊ុន SpaceX លោកបានដណ្តើមយកតំណែងជាបុគ្គលដែលមានជាងគេបំផុតរបស់ពិភពលោកក្នុងចំណាត់ថ្នាក់មហាសេដ្ឋីប្រចាំឆ្នាំ។

ទ្រព្យសម្បត្តិ ២៣១ ពាន់លានដុល្លាររបស់ Elon Musk បានទាញគាត់នៅពីលើប្រធានប្រតិបត្តិ Amazon លោក Jeff Bezos (១៨៥ ពាន់លានដុល្លារ) និងនាយកប្រតិបត្តិ LVMH លោក Bernard Arnault (១៧៥ពាន់លានដុល្លារ) ដែលជាប់ចំណាត់ថ្នាក់លេខ ២ និងទី ៣ រៀងគ្នានៅលើ 13th Hurun Global Rich Report ដែលជាការស្ទង់មតិប្រចាំឆ្នាំពីប្រទេសចិន បិងជាប្រព័ន្ធផ្សព្វផ្សាយនៃក្រុមហ៊ុនស្រាវជ្រាវ Hurun ហើយឆ្នាំនេះជាលើកទីបីរបស់លោកក្នុងរយៈពេលបួនឆ្នាំនៅលើកំពូលតារាង។
ដោយឡែកងាកទៅកាន់ Taylor Swift បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជី ទស្សនាវដ្ដី Forbes ដោយបានវាយតម្លៃទ្រព្យសម្បត្តិរបស់នាងចំនួន ១.១ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើងយ៉ាងខ្លាំងដោយជោគជ័យពីការប្រគំតន្រ្តី The Eras Tour ។ ក្នុងនោះផងដែរ ទស្សនាវដ្ដី Time បានផ្តល់កិត្តិយសដល់នាងជាមួយនឹងចំណងជើង បុគ្គលប្រចាំឆ្នាំ ក្នុងឆ្នាំ ២០២៣ដូចគ្នា
លើសពីនេះទៀត កាលពីដើមឆ្នាំ២០២៤តែម្ដង Taylor Swift បានចូលក្នុងសៀវភៅកំណត់ត្រា Grammy ដោយទទួលបានពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំលើកទី ៤ របស់នាងជាមួយនឹងអាល់ប៉ុម Midnights ដែលបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនឈ្នះខ្ពស់បំផុតនៅក្នុងប្រភេទដ៏អស្ចារ្យបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វីឡាដែល Taylor Swift និងមិត្តប្រុសស្នាក់នៅ មួយយប់តម្លៃរាប់ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


