កីឡា
បែលហ្ស៊ិក ហុល្លង់ អាល្លឺម៉ង់ រួមគ្នាដេញថ្លៃ World Cup នារីឆ្នាំ ២០២៧
ប្រទេសបែលហ្ស៊ិក ហុល្លង់ និងអាល្លឺម៉ង់ បានចាប់ផ្តើមការដេញថ្លៃរួមគ្នាជាផ្លូវការដើម្បីធ្វើសហម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារីពិភពលោក ឆ្នាំ២០២៧។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះត្រូវបានគេស្គាល់ជា BNG2027 ជាមួយគោលបំណងលើកកម្ពស់កីឡាបាល់ទាត់នារី និងផ្តល់នូវបទពិសោធថ្មី។

គោលបំណងស្នូលនៃការដេញថ្លៃគឺដើម្បីបង្កើតមូលដ្ឋានថ្មី ដោយធានាបាននូវការផ្តល់ការប្រកួតប្រជែងដ៏អស្ចារ្យមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារី។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក ធានានូវបទពិសោធចំពោះអ្នកគាំទ្រ ពិសេសការស្នាក់នៅគុណភាពខ្ពស់ និងតំណភ្ជាប់ការដឹកជញ្ជូន។ ការប្រកួតនឹងត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់តូចមួយ ដែលលាតសន្ធឹងតាមព្រំដែនប្រទេសបែលហ្សិក ហុល្លង់ និងអាល្លឺម៉ង់។ វិធីសាស្រ្តនេះកាត់បន្ថយការធ្វើដំណើរ ស្របតាមគោលដៅនិរន្តរភាពដ៏មហិច្ឆតា។

សេចក្តីថ្លែងការណ៍រួមពីប្រធានសហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក លោក Pascale Van Damme ប្រធានសមាគមបាល់ទាត់ហុល្លង់ លោក Just Spee និងប្រធានសមាគមបាល់ទាត់អាល្លឺម៉ង់ លោក Bernd Neuendorf បានរៀបរាប់ថា៖«យើងរីករាយ ក្នុងការប្រកាសពីការចាប់ផ្តើមដេញថ្លៃ BNG2027 ជាផ្លូវការ។ បន្ទាប់ពីត្រៀមខ្លួនជាច្រើនខែ យើងទន្ទឹងរង់ចាំក្នុងការបង្ហាញលក្ខណៈសម្បត្តិរបស់យើងសម្រាប់ FIFA 2027 Women’s World Cup»។
«យើងជឿជាក់ថា ការដេញថ្លៃ BNG2027 ដែលទទួលបានជោគជ័យអាចដើរតួជាកាតាលីករដ៏មានឥទ្ធិពលមួយ ដើម្បីធានាបានពីការប្រកួតរបស់ស្ត្រីដ៏មានសក្តានុពល និងទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រពីមហាជនទូទាំងពិភពលោក»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Onefootball
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


