ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ត្រៀមបាញ់ផ្កាយរណបចារកម្មច្រើនទៀតនៅឆ្នាំនេះ
ប្រទេសកូរ៉េខាងជើងបានអះអាងជាថ្មីនូវផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មជាច្រើនគ្រឿងទៀតនៅឆ្នាំនេះ បន្ទាប់ពីបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបចារកម្មលើដំបូងក្នុងខែវិច្ឆិកាឆ្នាំ ២០២៣ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhab នៅថ្ងៃទី០១ ខែមេសានេះ ។
បន្ទាប់ពីបរាជ័យ ២ លើកក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មក្នុងខែឧសភា និងខែសីហា ទីបំផុតកូរ៉េខាងជើងបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប Malligyong-1 កាលពីវិច្ឆិកាឆ្នាំមុន ។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសក្នុងអំឡុងកិច្ចប្រជុំចុងឆ្នាំថា ប្រទេសនេះគ្រោងនឹងបាញ់ផ្កាយរណបចារកម្មចំនួន ៣ បន្ថែមទៀតទៅកាន់តារាវិថីនៅឆ្នាំនេះ ។
ចំណែកបើតាមការលើកឡើងរបស់ទីភ្នាក់ងារព័ត៌មាន KCNA ក៏បានឲ្យដឹងដែរថា ខណៈការបាញ់បង្ហោះដោយជោគជ័យនៃផ្កាយរណបចារកម្ម Malligyong-1 កាលពីឆ្នាំមុនបាននាំមកនូវវឌ្ឍនភាពយ៉ាងច្រើននៅក្នុងដែនសមត្ថភាពការពារជាតិ ស្របពេលការបាញ់បង្ហោះជាច្រើនក៏នឹងត្រៀមនឹងគ្រោងទុកនៅឆ្នាំនេះផងដែរ ។
ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីប្រភពយោធាកូរ៉េខាងត្បូងរកឃើញថា កូរ៉េខាងជើងបានដំឡើងស្រ្កីនដ៏ធំមួយដើម្បីការពារសត្រូវមិនឲ្យមើលឃើញទីតាំងបាញ់បង្ហោះផ្កាយរណប Tongchang-ri របស់ខ្លួន ដែលនេះហើយជាសញ្ញាបង្ហាញថា កូរ៉េខាងត្បូងកំពុងត្រៀមរៀបចំដំណើរការការបាញ់បង្ហោះផ្កាយរណបបន្ថែមទៀត ។
ស្របពេលជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើងក៏បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ផ្កាយរណបសម្រាប់គោលបំណងផ្សេងៗផងដែរដូចជា វិស័យកសិកម្ម ការគ្រប់គ្រងដីធ្លី និងការការពារគ្រោះមហន្តរាយជាដើម ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


