ព័ត៌មានអន្ដរជាតិ
កុមារ អ៊ូហ្គង់ដា ម្នាក់ពិតជាអាយុថ្លៃ ត្រូវម្តាយ បង្កើតមកហើយ យកទៅកប់ចោលក្នុងដី ៦ម៉ោង តែមិនស្លាប់
ពិតជាអាយុថ្លៃមែន ដែលទារិកាម្នាក់ អាចនៅមានជីវិត បន្ទាប់ពីត្រូវម្តាយរបស់ខ្លួនកប់ក្នុងដី អស់រយៈពេល៦ម៉ោង។ នេះបើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី៣ខែមេសា។

តាមពិតទៅ ហេតុការណ៍នេះ កើតឡើងតាំងពីដើមឆ្នាំឯណោះក្នុងប្រទេសអ៊ូហ្គង់ដា ប៉ុន្តែទើបមានការចុះផ្សាយរបស់ខែមេសានេះប៉ុណ្ណោះ។ បើតាមសេចក្តីរាយការណ៍ ស្រ្តីជាម្តាយអាយុ២៣ឆ្នាំ បានបង្កើតកូន រួចយកទៅកប់ចោលក្នុងសួននាវេលាទាបភ្លឺ លុះដល់ម៉ោង១១ព្រឹក ទើបទារិកាត្រូវបានគេរកឃើញ។
មូលហេតុដែលឈានដល់ការរកឃើញទារិការូបនេះគឺដោយសារតែសាច់ញាតិខាងម្តាយ បានប្រទះឃើញឈាម លើដីដានទៅដល់កន្លែងកប់ក្នុងសួន រួចទើបទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ ដើម្បីជីករក ហើយទីបំផុតក៏បានរកឃើញក្មេងទាំងដែលមានជាប់ទងសុក។

ពិតជាអព្ភូតហេតុមែន! ទោះកប់ក្នុងដីអស់រយៈពេល៦ម៉ោង តែទារិកាមិនបាត់បង់ជីវិតឡើយ ហើយនៅតែអាចកម្រើកដៃជើងបានទៀតផង ប៉ុន្តែគ្រាន់តែពិបាកដកដង្ហើមបន្តិច។
យ៉ាងណា រូបគេមានស្នាមរលាត់ពេញខ្លួន ហើយប្រឡាក់ដោយឈាមនិងភក់ ទើបក្រុមអ្នកជួយសង្គ្រោះប្រញាប់រូតរះនាំរូបគេទៅកាន់មន្ទីរពេទ្យ។

តាមការពិនិត្យនៅមន្ទីរពេទ្យ ទារិកាមិនមានរបួសចំពោះបេះដូង ក្រពះ ឬសរីរាង្គផ្សេងទៀតឡើយ ហើយ៦ថ្ងៃក្រោយមក ទារិកាត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
មកទល់ពេលនេះ គេមិនទាន់រកឃើញស្រ្តីជាម្តាយទរិកាឡើយ ហើយគេក៏មិនដឹងមូលហេតុដែលនាំឲ្យ ម្តាយដាច់ចិត្តកប់កូនខ្លួនឯងក្នុងដីដូច្នេះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីអ៊ូហ្គង់ដា លួចស័ង្កសីរាប់ម៉ឺនសន្លឹក ដែលគេទុកជួយជនងាយរងគ្រោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


