Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញៀវទេសចរជិត១០០នាក់បង្កភាពចលាចល​ខណៈអណ្ដាលភ្លើងឆេះផ្នែកម៉ាស៊ីនកប៉ាល់យ៉ាងសន្ធោសន្ធៅនៅកណ្ដាលសមុទ្រ

បានផុស

នៅ

ភ្ញៀវទេសចរណ៍ជាច្រើនសញ្ជាតិដែលកំពុងស្ថិតនៅលើកប៉ាល់មួយគ្រឿងភ័យស្លន់ស្លោយ៉ាងខ្លាំងដោយសារកប៉ាល់មួយគ្រឿងនេះជួបឧបទ្ទវហេតុគឺមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្ដាលផ្ទៃទឹកសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់គេហទំព័រមួយចំនួនក្នុងប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅកណ្ដាលផ្ទៃទឹកសមុទ្រខាងលិចឈៀងខាងត្បូងនៃកោះអណ្ដើក ស្ថិតក្នុងឃុំកោះអណ្ដើក ស្រុកផាង៉ាន់ ខេត្តសុរ៉ាតថានី ប្រទេសថៃ។

កប៉ាល់ដែលដឹកភ្ញៀវទេសចរណ៍ជិត១០០នាក់ និងមានរថយន្ត ម៉ូតូ រួមទាំងទំនិញផ្សេងៗផងនោះ មានឈ្មោះ (កប៉ាល់ចំរើន២) ដោយបានដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍ទៅកំសាន្តនៅកោះអណ្ដើក លុះនៅចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រទៀតទើបដល់កោះអណ្ដើក ក៏ស្រាប់តែមានអណ្ដាតភ្លើងបានឆាប់ឆេះចេញពីកន្លែងម៉ាស៊ីនកប៉ាល់ផ្នែកខាងក្រោម បង្កជាការជួលច្របល់ដល់ភ្ញៀវទេសចរណ៍ទាំងអស់ដើម្បីគេចពីអណ្ដាតភ្លើង និងផ្សែងដែលកំពុងហុយខ្លាំង។

ជាសំណាងល្អភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចថៃរួមទាំងក្រុមគ្រូពេទ្យនៅលើកោះសាមុយ បានចេញប្រតិបត្តិការភ្លាមៗដើម្បីជម្លៀស និងជួយសង្គ្រោះភ្ញៀវទាំងអស់ដែលស្ថិតនៅលើកប៉ាល់ឲ្យរួចផុតពីសេចក្តីស្លាប់ ដោយគ្រាន់តែមានភ្ញៀវទេសចរណ៍មួយចំនួនមិនស្រួលខ្លួន ព្រោះខ្លះក៏មានផ្ទៃពោះឯខ្លះទៀតក៏មានកូនតូច ក្រោយពីទទួលរងនៅចំហាយភ្លើងនិងផ្សែង តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក ប្រតិភូព្រឹទ្ធសភាបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការព្រឹទ្ធសភា

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្តីជូនដំណឹង​ស្តីពី​ ការអញ្ជើញចូលរួមដេញ​ថ្លៃ​ការផ្គត់ផ្គង់​ទំនិញ​របស់មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តបាត់ដំបង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្តីជូនដំណឹង​ស្តីពី​ ការអញ្ជើញចូលរួមការពិគ្រោះថ្លៃ​ការផ្គត់​ផ្គង់​សម្ភារៈការិយាល័យ​លើកទី២ របស់មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ ចាប់ផ្ដើម​រៀបចំ​ធ្វើ​តេស្ដ​វាយតម្លៃ​សមត្ថភាព​បញ្ចប់វគ្គបណ្ដុះបណ្ដាល​សិស្ស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន មាន«បន្ទប់សុខភាពមន្ត្រី» សម្រាប់សង្គ្រោះមន្ត្រីដែលមានបញ្ហាសុខភាពក្នុងពេលបំពេញការងារ

Sokha Hotels

ព័ត៌មានពេញនិយម