កីឡា
លោក ខៀវ សាម៉េត ទម្លាយរឿងហួសចិត្ត អតីតគ្រូជម្រើសជាតិម្នាក់
លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ានបានហួសចិត្តនឹងអតីតគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា១រូបដែលមិនព្រមបោះឆ្នោតក្នុងកម្មវិធីរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។

ក្នុងពិធីប្រគល់-ទទួលជាផ្លូវការអំពី«កៅអីដែលត្រូវបានបំពាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក»ដល់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហាត់ជាតិ លោក ខៀវ សាម៉េត បានលើកឡើងថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនទាន់បានឈ្នះពានរង្វាន់អ្វីមួយទេរហូតដល់ពេលនេះ ប៉ុន្តែផ្នែកកិច្ចការរដ្ឋបាលកុំឲ្យចាញ់គេ។ ត្រឹមកិច្ចការរដ្ឋបាលត្រូវតែធ្វើឲ្យទាន់ពេលវេលាទាំងក្នុងតំបន់ និងអន្តរជាតិ។
លោកបានរម្លឹករឿងហួសចិត្តមួយថា កាលពីពេលកន្លងទៅ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានរៀបចំបោះឆ្នោតជ្រើសរើសគ្រូបង្វឹក និងកីឡាករឆ្នើមប្រចាំឆ្នាំ។ FIFA តម្រូវឲ្យសមាជិកទាំងអស់បោះឆ្នោត ក្នុងនោះប្រធានក្រុមបាល់ទាត់ជម្រើសជាតិ និងគ្រូបង្វឹកជម្រើសជាតិនីមួយៗមានសិទ្ធិបោះឆ្នោត។
លោក ខៀវ សាម៉េត មានប្រសាសន៍ថា ៖«FIFA ទាក់ទងមកយើង ប្រាប់ឲ្យគ្រូជម្រើសជាតិបោះឆ្នោត គាត់អត់ព្រមបោះ។ គេបោះអស់ហើយ សល់តែយើងមួយ។ ការងារអីចឹងៗ យើងធ្វើមិនកើតដែរ មានស្អីទៀត។ គេខលមកថា ប្រធាន FIFA ចង់ឲ្យទាំងអស់គ្នាបោះ អីចឹងនៅសល់តែកម្ពុជាមួយទេនៅក្នុងតំបន់អាស៊ាន»។

«ខ្ញុំណាត់គាត់ទៅពិសាគុយទាវនៅភោជនីយដ្ឋានមួយនៅបឹងកក់ គាត់អត់ព្រមទៅ។ ស្រាប់តែគាត់ថា មកចាំនៅសហព័ន្ធ ខ្ញុំក៏ឲ្យបុគ្គលិកជួយគាត់ ក្រែងគាត់មិនចេះពីរបៀបបោះតាមអនឡាញ។ ពេលបុគ្គលិកនោះទៅដល់សហព័ន្ធ ស្រាប់តែគាត់ទៅផឹកស៊ីឯណាបាត់។ ខ្ញុំថា អត់ទេ ទៅអញ្ជើញគាត់មក។ បើគាត់មិនមកទេ ខ្ញុំឲ្យគេទៅអញ្ជើញគាត់ទៀត ពីព្រោះ FIFA ត្រូវបូកសរុបលទ្ធផលម៉ោង២ថាតើ នរណាបោះ នរណាមិនបោះ។ គាត់ក៏ព្រមមក ហើយប្រើពេលតែ២នាទី បោះតាមអនឡាញហ្នឹង។ ខ្ញុំគិតថា ដល់អីចឹងពេកមិនកើតទេ អីចឹងឲ្យគាត់ឈប់តែម្តងទៅ»។ អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានរៀបរាប់។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ានរូបនេះបន្ថែមថា ៖«បើលេងឈ្នះគេទៅ ខ្ញុំមិនថាទេ។ បើលេងមិនឈ្នះគេ ខ្ញុំទទួលយកបាន ពីព្រោះកម្រិតយើងនៅខ្សោយជាងគេ តែគ្រាន់តែធ្វើកិច្ចការងារប៉ុណ្ណឹង គ្រាន់តែចុចតិចទៅរួចបាត់»៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន