ព័ត៌មានអន្ដរជាតិ
បុរស អាហ្រ្វិកខាងត្បូង ម្នាក់ សុខចិត្តឲ្យពស់ចឹកស្លាប់ ដើម្បីគេចទោសជាប់ពន្ធធនាគារ ២៥ ឆ្នាំ
បុរសជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ ត្រូវបានប៉ូលិសរកឃើញថាមានពិរុទ្ធពីបទរត់ពន្ធសត្វពស់មានពិសយ៉ាងច្រើន ហើយអាចត្រូវបានកាត់ទោសជាប់ពន្ធនាគារលើសពី ២៥ ឆ្នាំ ប៉ុន្តែដើម្បីកុំឲ្យជាប់គុក គាត់បានដាក់ដៃចូលក្នុងទ្រុងដែលមានផ្ទុកពស់ពិស ហើយទុកឲ្យពស់ពិសដ៏សាហាវខាំរយៈពេល១២ម៉ោង។
សារព័ត៌មាន Mirror របស់អង់គ្លេស បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Hennenman ប្រទេសអាហ្រ្វិកខាងត្បូង។ លោក Marius Joubert អាយុ ២៨ ឆ្នាំ ជាសន្តិសុខម្នាក់ត្រូវបានប៉ូលិសស៊ើបអង្កេតពីបទចោរកម្ម។ ក្នុងអំឡុងពេលឆែកឆេរផ្ទះរបស់គាត់ ត្រូវបានគេរកឃើញថាគាត់កំពុងលាក់សត្វពស់ជាង ៦០ ក្បាល ក៏ដូចជាសត្វព្រៃដទៃទៀត រួមមាន ក្រពើ អាយហ្គូណា សត្វចចក សត្វពីងពាង ចចក ដូច្នេះគាត់ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធសត្វព្រៃ។

Joubert ដឹងថាស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន គាត់បានប្រាប់ប៉ូលិសថាគាត់ព្រួយបារម្ភខ្លាចសត្វនឹងអត់ឃ្លាន គាត់សង្ឃឹមថានឹងអាចដោះសោខ្នោះចេញដើម្បីឲ្យខ្លួនឯងអាចមើលសត្វចិញ្ចឹមលើកចុងក្រោយ។ ក្រោយដោះខ្នោះដៃ Joubert បានដាក់ដៃរបស់គាត់ចូលទៅក្នុងទ្រុងមួយដែលមានពស់ពិសពីរក្បាល បន្ទាប់មកគាត់ត្រូវបានពស់ពិសខាំនៅលើកដៃ។
សមត្ថកិច្ចពាក់ព័ន្ធបានបញ្ជាក់ថា Joubert មានចេតនាឲ្យខ្លួនឯងត្រូវពស់ពិសខាំ។ ក្រោយពេលកើតហេតុ ប៉ូលិសបានប្រញាប់ប្រញាល់បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យបានព្យាយាមអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារតែខ្វះថ្នាំសំលាប់មេរោគ ទើប Joubert នៅតែស្លាប់។
យោងតាមរបាយការណ៍ ប្រភពដែលមានចំណេះដឹងអំពីការស៊ើបអង្កេតបាននិយាយថា Joubert បានជ្រើសរើសបញ្ចប់ជីវិតដោយដឹងថា គាត់នឹងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយការកាន់កាប់សត្វព្រៃដោយខុសច្បាប់អាចនឹងត្រូវជាប់គុករហូតដល់ ២៥ ឆ្នាំឯណោះ។
លើសពីនេះទៀតដែរ យោងតាមរបាយការណ៍ដដែល ពស់ពិសមួយក្បាលដែលខាំ Joubert គឺជាពស់វែកថៃ (Indochinese Spitting Cobra) ហើយមួយទៀតជាប្រភេទសត្វមិនស្គាល់។ ដោយសារពិសនៃសត្វពស់កម្រទាំងនេះមិនមាននៅក្នុងស្រុក ទើប Joubert បានស្លាប់ ១២ម៉ោងក្រោយមក។
យោងតាមប៉ូលិស បានបញ្ចាក់បន្ថែមទៀតថា ពិសរបស់ពស់វែកថៃ គឺជាសារធាតុ neurotoxin និង cytotoxin បន្ទាប់ពីជាតិពុលចូលទៅក្នុងខ្លួន វាអាចបណ្តាលឲ្យខូចសួត ថប់ដង្ហើម ហូរឈាមធ្ងន់ធ្ងរ និងខូចខាតជាលិការាងកាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញា ម៉ាឡេស៊ី ត្រូវគេដកតំណែងចេញភ្លាមៗ ក្រោយលេងសើចជាមួយអ្នករាំប្រុសនៅ ថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


