ជីវិតកម្សាន្ដ
ខួប ១០០ ថ្ងៃ ឪពុក ! សឿ សុធារ៉ា រៀបរាប់ពីទុក្ខលំបាក ក្រោយជីវិតធ្លាក់ដល់ចំណុចសូន្យ
តារាសម្ដែងអ្នកនាង សឿ សុធារ៉ា កន្លងមកនាងជាតារាស្រីម្នាក់ដែលមានភាពលេចធ្លោខ្លាំងនៅ ក្នុងអាជីពសិល្បៈពិសេសបើកត់សម្គាល់ជីវិតរស់នៅរបស់នាងក៏មានភាពហាយសូប្រើប្រាស់សុទ្ធរបស់ទំនើបៗទៀតផង។ ប៉ុន្តែក្រោយបាត់មុខមួយរយៈ ស្រាប់តែធ្លាយដំណឹងនៃការធ្លាក់ខ្លួនដុនដាបលង់ខ្លួននឹងបំណុលខណៈគ្រួសារក៏ត្រូវបែកបាក់គ្នាទៀត។

ចាប់អារម្មណ៍ជីវិតរស់នៅបច្ចុប្បន្នរបស់អ្នកនាង សឿ សុធារ៉ា ឃើញថានាងបានបាត់បង់អ្វីៗគ្រប់យ៉ាងអស់ពីខ្លួនសូម្បីតែលោកអ្នកមានគុណទាំងក៏បានចែកឋានទៅចោលនាងផងដែរ។ ចំណុចនេះទើបធ្វើឲ្យ ធារ៉ា រម្លឹងរឿងឈឺចាប់របស់ខ្លួនស្របពេលដែលបុណ្យខួប ១០០ថ្ងៃឪពុកពុំមានលទ្ធភាពរៀបចំឲ្យបានសមរម្យផងនោះ។
សឿ សុធារ៉ា បានរៀបរាប់ទាំងកម្សត់ថា «ជំរាបសួរបងប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នា តើបងប្អូនមាននឹកចាំបានក្នុងអំឡុងឆ្នាំ២០០០-២០២០ នាងខ្ញុំបានខិតខំធ្វើការងារសិល្បៈរបស់នាងខ្ញុំដែលអាចជួយជីវភាពក្រុមគ្រួសារនាងខ្ញុំបានរស់នៅសមរម្យហើយក៏ពោរពេញដោយស្នាមញញឹមសុភមង្គលមិនជិនណាយ មិនតែប៉ុណ្ណោះនាងខ្ញុំនៅមានឱកាសបានជួយដល់មនុស្សជុំវិញខ្លួននាងខ្ញុំបានយ៉ាងបរិបូរណ៌ថែមទៀតផង តែអកុសលកម្មអ្វីទើបឆាកជីវិតនាងខ្ញុំធ្លាក់ដល់បាតកប់ភក់លាមកបែបនេះទៅវិញ តើនរណាមិនឈឺ ហើយអ្នកណាជាអ្នកទទួលស្គាល់ចំពោះកំហុសដោយចេតនានេះ?»

អ្នកនាង សឿ សុធារ៉ា លើកឡើងបន្តថា អ្វីដែលនាងឈឺចិត្តហើយស្តាយបំផុតនោះក្នុងវ័យរាល់ថ្ងៃនេះបើនាង នៅតែមានកិត្តិយសមុខមាត់នៅក្នុងសង្គមដូច គ្រាមុននាងជឿជាក់ច្បាស់ថាបងៗនិងប្អូនៗ ដែលជាម្ចាស់ផលិតផល ឬក្រុមហ៊ុននានាគាត់ប្រាកដជាផ្តល់ឱកាសសម្រាប់នាងជា Baមួយចំនួនល្មមទៅតាមសមត្ថភាព និងកិត្តិយសនាងដែលខិតខំប្រឹងរក្សាថែហើយមិនសមថាពេលម៉ែនាងបានស្លាប់ក្នុងពេលនេះទេ។
តារាស្រីអ្នក សឿ សុធារ៉ា និយាយទៀតថា «ឥឡូវហួស ពេលអស់ហើយគេបានបំផ្លាញចិញ្ច្រាំទីផ្សារសិល្បៈរបស់នាងខ្ញុំអោយខ្ទិចដូចខ្ទឹមរកទីបំផុតគ្មាន។ ថ្ងៃស្អែ កជាថ្ងៃបុណ្យគំរប់ ១០០ថ្ងៃពេនាងខ្ញុំបើបងប្អូនមានចិត្តជាសទ្ធាមេត្តារំលែកក្តីស្រលាញ់អាណិតសម្រាប់នាង ខ្ញុំបានធ្វើបុណ្យឲ្យពេនាងខ្ញុំបានបបូរក្នុងគ្រានេះផងហើយទឹកចិត្តរបស់បងប្អូននាងខ្ញុំសូមជូនពរឲ្យបងប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នាកុំបីជួបរឿងអកុលសដូចនាងខ្ញុំបែបនេះអី»។

សូមរម្លឹកថា តារាស្រីអ្នកនាង សឿ សុធារ៉ា បានជួកទុក្ខដ៏សោកសៅក្រោយលោកឪពុកបង្កើតរបស់នាងបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី០៣ ខែមករា ដោយសាររោគាពាធ និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្រោយភរិយាលោកតាទទួលមរភាពកាលពីឆ្នាំមុន។ តាមរយៈដំណឹងនេះក៏មានសិល្បករ-សិល្បការិនីព្រមទាំងមហាជនអ្នកគាំទ្រមួយចំនួនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបង្ហាញក្តីអាណិតអាសូរដល់អ្នកនាងសឿ សុធារ៉ា ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


