ព័ត៌មានអន្ដរជាតិ
ថៃ ទទួលស្គាល់ថា អាវផ្កាពាក់ថ្ងៃសង្ក្រាន្តគឺយកលំនាំតាមលោកខាងលិច
យោងតាមប្រភពពីសារព័ត៌មាន Sanook បានឲ្យដឹងនៅថ្ងៃទី១២ ខែមេសា នេះថា អាវផ្កាដែលប្រជាជនថៃពេញនិយមពាក់ក្នុងថ្ងៃបុណ្យសង្ក្រាន្តក្នុងប្រទេសយ៉ាងភ្លូកទឹកភ្លូកដីនោះ មិនមែនជាប្រពៃណីរបស់ខ្លួនតាំងពីយូរលង់នោះទេ។ តាមការពិត សំលៀកបំពាក់នេះគ្រាន់តែយកតាមលំនាំលោកខាងលិចតែប៉ុណ្ណោះ។
ក្នុងនោះផងដែរ យោងតាមរបាយការណ៍ដដែលបានគូសបញ្ចាក់ទៀតថា ប្រជាជនថៃជាច្រើនពុំបានដឹងច្បាស់លាស់ ហើយបែរជាមានការយល់ច្រឡំយ៉ាងធំថា អាវប្រភេទនេះគឺជាវប្បធម៌របស់ខ្លួន។ តាមពិតទៅអាវម៉ូដផ្កាមិនមាននៅប្រទេសថៃពីមុនមកទេ។ ប៉ុន្តែវាជាការពេញនិយមដែលបានមកពីលោកខាងលិច ហើយប្រជាជនថៃរងនូវឥទ្ធិពលពីកោះហាវ៉ៃ ទឹកដីសហអាមេរិក។
ជាពិសេសទៀតនោះ ដោយសារតែអាវកោះហាវ៉ៃមានសាច់ក្រណាត់ទន់ស្រួល និងពណ៌ដ៏ស្រស់ស្អាត ជាពិសេសប្រសិនវាមានលំនាំផ្កាដែលទំនងជាបង្ហាញពីអត្ថន័យដ៏ល្អ ត្រូវនឹងពិធីបុណ្យសង្ក្រាន្ត ឬចាត់ទុកជាថ្ងៃចូលឆ្នាំរបស់ថៃ ទើបអាវផ្កាត្រូវបានគេយកមកធ្វើជាសំលៀកបំពាក់ដែលមនុស្សចូលចិត្តស្លៀក ក្នុងថ្ងៃបុណ្យសង្ក្រាន្តមកទល់សព្វថ្ងៃនេះ។
សូមបញ្ចាក់ដែរថា រដ្ឋាភិបាលថៃបាននិងកំពុងរៀបចំពិធីបុណ្យសង្ក្រាន្តនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២១ ខែមេសាក្នុងឆ្នាំនេះ ដែលជាពិធីបុណ្យសង្រ្កាន្តដ៏យូរមួយធ្វើឡើង បន្ទាប់ពីអង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការនូវពិធីបុណ្យសង្ក្រាន្តនាពេលថ្មីៗនេះថា ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសបញ្ចាក់ការស្លាប់របស់តារាចម្រៀងកូរ៉េ Park Bo Ram
-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


