ជីវិតកម្សាន្ដ
ប៉ូលិសបញ្ចាក់ការស្លាប់របស់តារាចម្រៀងកូរ៉េ Park Bo Ram
យោងតាមរបាយការណ៍ដែលដាក់ដោយមន្រ្តីពីស្ថានីយ៍ប៉ូលិស Namyangju នៅថ្ងៃទី១៣ ខែមេសា បានបញ្ចាក់ថា តារាចម្រៀង Park Bo Ram បាននៅឯការជួបជុំផឹកស៊ីជាលក្ខណៈឯកជនជាមួយមិត្តភក្តិ ២ នាក់ទៀត នៅយប់នៃការស្លាប់របស់នាង។
ក្នុងការជួបជុំគ្នាដែលកើតឡើងនៅផ្ទះមិត្តភក្តិ Park Bo Ram បានទៅបន្ទប់សម្រាកនៅម៉ោងប្រហែល ៩ និង ៥៥ នាទីយប់។ លុះពេលបាត់យូរពេកមិនឃើញនាងវិលត្រឡប់មកវិញ មិត្តភក្តិម្នាក់ដែលមានវត្តមានផឹកស៊ីជាមួយគ្នានោះបានចូលទៅមើលទើបឃើញនាងសន្លប់ដេកដួល ។ មិត្តភក្តិរបស់នាងបានទូរស័ព្ទទៅលេខ ១១៩ ភ្លាមៗ ហើយព្យាយាមធ្វើ CPR លើ Park Bo Ram យ៉ាងសស្រាក់ស្រាំបំផុត។

ភ្លាមៗនោះដែរ អ្នកសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ ហើយបានដឹក Park Bo Ram ទៅកាន់មន្ទីរពេទ្យ Hanyang University Guri ។ ក្រោយមក នាងត្រូវបានគេប្រកាសថាស្លាប់នៅម៉ោង ១១ និង ១៧ នាទីយប់ដែលជាដំណឹងដ៏រន្ធត់មួយ។
ថ្វីបើយ៉ាងណាក៏ដោយ ប៉ូលិសមានបំណងធ្វើការស៊ើបអង្កេតបន្ថែមអំពីមូលហេតុនៃការស្លាប់ ដោយស្នើសុំធ្វើកោសល្យវិច័យជាមួយសេវាកោសល្យវិច្ច័យជាតិ ។ ដោយសារតែការស្លាប់របស់តារាស្រីរូបនេះ ភ្លាមៗពេកដោយមិនអាចទទួលយកបានឡើយ។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារ XANADU Entertainment របស់ Park Bo Ram បានចេញសេចក្តីថ្លែងការណ៍ ជុំវិញព័ត៌មាននៃការស្លាប់របស់តារាចម្រៀងរូបនេះថា “Park Bo Ram ស្រាប់តែចាកចេញពីពួកយើងនៅល្ងាចថ្ងៃទី ១១ ខែមេសា។ ក្នុងចិត្តរបស់យើងមានទុក្ខយ៉ាងខ្លាំង នៅពេលដែលយើងផ្តល់ដំណឹងភ្លាមៗ ជាពិសេសទៅកាន់អ្នកគាំទ្ររបស់នាងផងដែរ។ ដំណើរការពិធីបុណ្យសព នឹងត្រូវបានកំណត់ បន្ទាប់ពីការពិភាក្សាជាមួយក្រុមគ្រួសាររបស់តារាចម្រៀង” ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងកូរ៉េ Park Bo Ram ទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


