ព័ត៌មានជាតិ
ពើងបុរាណមានចម្លាក់ឬរូបគំនូរផ្សេងៗ រកឃើញ ៥៦ កន្លែងនៅលើភ្នំគូលែន
ពើង គឺជាបុរាណស្ថានមួយដែលមានលក្ខណៈប្រវត្តិសាស្ត្រ និងជាវត្ថុតាងសំខាន់ សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ ភ្នំគូលែនជាទីតាំងនៃរាជធានីបុរាណដែលមានវ័យចំណាស់នៅក្នុងតំបន់ និងត្រូវបានកសាងឡើងក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី៩ ដោយមានឈ្មោះថា មហេន្ទ្របព៌ត (លំនៅស្ថានរបស់ព្រះឥសូរជាអាទិទេពកំពូលនៃព្រហ្មញ្ញសាសនា)។

ពើងគំនូរនៅលើភ្នំគូលែន
តាមរយៈការស្រាវជ្រាវនិងរុករកនៅតំបន់ភ្នំគូលែន បានកត់ត្រាសំណង់ប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើន។ អ្នកស្រាវជ្រាវមិនត្រឹមតែបានយកចិត្តទុកដាក់សិក្សានិងកត់ត្រាប្រាសាទបុរាណ ប៉ុន្តែក៏ចាប់អារម្មណ៍ទៅលើបុរាណស្ថានផ្សេងៗទៀត មានដូចជា ពើង និងចម្លាក់បាតស្ទឹង ជាដើម។
ពើងគឺជាផ្ទាំងថ្មធំៗ ឬល្បាក់ថ្មភ្នំដែលមានចម្លាក់ ឬរូបគំនូរផ្សេងៗ ហើយភាគច្រើនសុទ្ធសឹងជាទីគោរពបូជា ជួនកាលមានសណ្ឋានជាល្អាងផងដែរ។ នៅលើភ្នំគូលែន គេបានជួបប្រទះពើងជាច្រើនប្រភេទ ក្នុងនោះពើងមួយចំនួនបានបង្ហាញពីគំនូសលើថ្មជារូបទោល ជាតួអង្គអាទិទេព ឬជារូបសត្វ ដែលជាយានជំនិះរបស់អាទិទេព។ រីឯពើងមួយចំនួនទៀតឆ្លាក់លំអរជាចម្លាក់លៀន បង្ហាញពីតួអង្គ អាទិទេពក្នុងរូបភាពដកស្រង់ចេញពីទេវកថា។

ចំណែកពើងមួយប្រភេទទៀតបង្ហាញពីរូបគំនូរ លំអរជារូបផ្សេងៗ ដោយមានស្លាកស្នាមពណ៌ដិតនៅលើជញ្ជាំងថ្ម។ ក្នុងចំណោមពើងខាងលើនេះ ពើងមួយចំនួនមានបន្សល់ទុកនូវអក្សរចារឹកទៀតផង ដែលជាស្លាកស្នាមសំខាន់ និងជាកម្មវត្ថុនៃការសិក្សាស្វែងយល់អំពី ប្រវត្ដិ ឬរឿងរ៉ាវទាក់ទងនឹងភ្នំគូលែន។ ដូចជាសិលាចារឹកនៃពើងគំនូរ ដែលមានលេខសំគាល់ K. ២៣០ ចារឡើងនាសតវត្សទី១១ បានបញ្ជាក់អំពីពាក្យថា មហេន្ទ្រ (មហេន្ទ្របព៌ត) ដែលជាឈ្មោះនៃភ្នំគូលែន។

តាមការស្រាវជ្រាវបានកត់ត្រាពើងបុរាណចំនួន ៥៦ កន្លែង នៅឧទ្យានជាតិភ្នំគូលែនដែលមានដូចជា៖
1/ពើងលឹង្គ៥
2/ពើងព្រះលើ
3/ពើងបាឡាំង
4/ពើងបាយអរ
5/ពើងឆ័ត
6/ពើងឥសី(ឆ័តឥសី)
7/ពើងដាប់ឈួន
8/ពើងឥសី១
9/ពើងឥសី២
10/ពើងងងឹត
11/ពើងកែវណាម៉ា
12/ពើងគំនូរ
13/ពើងគូលេន១
14/ពើងគូលេន២
15/ពើងគូលេន៣
16/ពើងគូលេន៤
17/ពើងគូលេន៥
18/ពើងគូលេន៦
19/ពើងគូលេន៧
20/ពើងគូលេន៨
21/ពើងគូលេន៩ (ពើងជប់)
22/ពើងព្រះ
23/ពើងព្រះជប់
24/ពើងព្រះប្រាំអង្គ
25/ពើងព្រះពុទ្ធក្រោម
26/ពើងប្រជៀវ
27/ពើងរៀន
28/ពើងសំប៉ាន
29/ពើងតាហាយ
30/ពើងតារដ្ឋ
31/ពើងតាសោម
32/ពើងតាសុត
33/ពើងត្បាល់
34/ពើងទឹកជ័រ
35/ពើងទុកព្រះ
36/ពើងទឹកស្រក់
37/ពើងយាយចាន់
38/ពើងម៉ួមៅ
39/ពើងតាខាប
40/ពើងក្រឡ
41/ពើងទឹកធ្លាក់
42/ពើងព្រះអង្គធំ
43/ពើងកូប
44/ពើងដៃរា
45/ពើងល្អាងធំ
46/ពើងអំពិល (គំនូរ២)
47/ពើងធ្លាយ
48/ពើងវាលព្រះបាទ
49/ពើងមហាឥសី ភ័ក្រនេត្រ
50/ពើងព្រះបាទ
51/ពើងសសរ
52/ពើងគំនូរ៣
53/ពើងតាថ្លាង
54/ពើងគូលែន១០
55/ពើងត្បាល់២
56/ពើងអង្គាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


