Connect with us

ព័ត៌មានជាតិ

ដុតកម្ទេចសាច់ខូចគុណភាពជាង៧៥០០​គីឡូក្រាម បន្ទាប់ពីបង្ក្រាបបានពីរគោលដៅផ្សេងគ្នា

បានផុស

នៅ

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចចោលនូវបំណែកសាច់ចំនួន ៧ ៥៩៥ គីឡូក្រាម បន្ទាប់ពីបង្ក្រាបបានពីឈ្មួញលួចនាំចូលគ្មានឯកសារតាមច្រកអន្តរជាតិដូង និងច្រករបៀង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា ការបង្ក្រាបការនាំចូលសាច់ខូចគុណភាពនេះ បានធ្វើឡើងចំនួនពីរគោលដៅផ្សេងគ្នាដោយគោលដៅទី១ នៅតាមមាត់ច្រកអន្តរជាតិដូង ដកហូតបំណែកសាច់មាន់ និងគ្រឿងក្នុងមាន់ចំនួន ៣៩៥ គីឡូក្រាម ដែលឈ្មួញធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់។ និងគោលដៅទី២ នៅតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដកហូតកោះមាន់ និងជើងទាចំនួន ៧ ២០០ គីឡូក្រាម ដែលឈ្មួញលួចដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់។

បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការបង្ក្រាបនេះគឺដោយសារការនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម